ខេត្តបន្ទាយមានជ័យ ៖ កាលពី ថ្ងៃទី២០ខែវិចិ្ឆកាឆ្នាំ២០១៩ បុរសវ័យចំណាស់ចិត្តខ្លាំងម្នាក់មានទំនាស់ជាមួយគូទំនាស់ជាយូរមកហើយក៏លើកមកសងសឹកពេលនេះដោយយកកាំបិតខ្វែវទៅកាប់គូទំនាស់បណ្តាលឱ្យបែកក្បាលនិងរបួសធ្ងន់ត្រង់ដៃ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពី ថ្ងៃទី២០ខែវិចិ្ឆកាឆ្នាំ២០១៩ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ សម វាសនា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះមាន ឡាយឃាង ភេទប្រុស អាយុ៥៤ឆ្នាំ។


កន្លងមក ជនសង្ស័យ និងស្រីជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីគ្នាពីមុនមក។ លុះដល់ថ្ងៃកើតហេតុ ខណៈជនរងគ្រោះកំបុងអង្គុយលេងនៅលើជណ្តើរមុខផ្ទះ ក៏ត្រូវជនសង្ស័យកាន់កាំបិតមកកាប់ត្រូវចំ២កាំបិតត្រូវចំក្បាល និងដៃ បណ្តាលឱ្យរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែក ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមច្បាប់៕