រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ១ និង៤០ នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ មានរថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង បើកបរមិនប្រយ័ត្ន ក៏ក្រឡាប់សង្កត់លើក្មេងស្រីម្នាក់ ហើយរថយន្តនោះឆ្លងចរន្ត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យក្មេងរងគ្រោះត្រូវអណ្តាតភ្លើងផ្តាច់ជីវិតតែម្តង។


រថយន្តក្រឡុកស៊ីម៉ងត៍ ដែលក្រឡាប់សង្កត់ក្មេងស្រី ពាក់ស្លាកលេខ ភ្នំពេញ 5A- 1448 បានក្រឡាប់ នៅចំណុចមុខផ្ទះលក់ និងជួសជុលម៉ូតូ តាមបណ្ដោយផ្លូវ50ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើកំណត់ហេតុ ប្រគល់សពក្មេងស្រីរងគ្រោះជូនកុ្រមគ្រួសាររៀបចំធ្វើបុណ្យទាំងក្តីសោកអាល័យជាពន់ពេក។ រីឯរថយន្តបង្ក សមត្ថកិច្ចចាត់ចែងស្ទួច រួចអូសយកទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាមួយអាណាព្យាបាលក្មេងស្រីរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់៕