រាជធានីភ្នំពេញ៖ ( ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង៤០ នាទីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ មានករណីអគ្គិភ័យឆេះរថយន្ត១គ្រឿង និងបណ្ដាលឲ្យស្លាប់ក្មេងម្នាក់ នៅក្នុងរថយន្តនោះដែរ ។


មូលហេតុយ៉ាងណានោះ គេនៅមិនទាន់ដឹងទេ សូម្បីតែក្មេងរងគ្រោះ ក៏មិនទាន់ស្គាល់អត្តសញ្ញាណដែរ ។ ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងចុះអន្តរាគមន៍។
ព័ត៌មានលម្អិតយ៉ាង «KBN»នឹងផ្សាយពេលក្រោយទៀត៕