ជំងឺហឺត គឺជាជំងឺសួតរ៉ាំរ៉ៃ ដែលធ្វើឲ្យរលាក និងត្បៀតផ្លូវដង្ហើម។ ជំងឺហឺត បណ្តាលឲ្យមានសញ្ញាទាំងបួនដូចជា ឮសូរសំឡេងពេលដកដង្ហើមចេញ ណែនទ្រូងដូចគេរឹប ហត់ និងក្អក។

រោគសញ្ញារោគសញ្ញារបស់ជំងឺហឺតអាចមានគ្រប់ពេល​វេលា ហើយសញ្ញាទាំងនោះរួមមាន៖

-ពិបាកដកដង្ហើម

-តឹងទ្រូង ឬឈឺទ្រូង

-ពិបាកដេក ដោយសារពិបាកដកដង្ហើម ក្អក ឬដោយសារដកដង្ហើមឮសូរដូចហួច

-ការដកដង្ហើមចេញឮដូចហួច ដែលវាជាសញ្ញារបស់ជំងឺហឺតលើកូនក្មេង

-ការក្អក ឬការដកដង្ហើមឮដូចហួចមានលក្ខណៈកាន់តែធ្ងន់ទៅៗ នៅពេលដែលមានមេរោគ ចូលតាមផ្លូវដង្ហើម ដូចជាមេរោគធ្វើអោយផ្តាសាយ ឬផ្តាសាយធំ ។

*ព្យាបាលជំងឺ៖ ហឺត

+វិធីទី១៖ ស្លឹកជីរត្រចៀកជ្រូក

+វិធីទី២៖ ពោតបារាំង

-វិធីទី១៖ វិធីធ្វើ យកស្លឹកជីរត្រចៀកជ្រូកបុក ឬច្របាច់ យកទឹក ៣ស្លាបព្រាកាហ្វេមកហូប។

ការប្រើប្រាស់ ពិសា១ថ្ងៃ ២ដង ព្រឹក និងល្ងាច។

-វិធីទី២ យកពោតបារាំងស្រស់ ២ផ្លែ កាត់ក្បាល និងកន្ទុយចេញ កាត់ជា២ឬ៣កង់ ដាក់នៅក្នុងទឹកស្អាត មួយកែវ ទុកចោលមួយយប់។

ការប្រើប្រាស់៖ ផឹកមុនបរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹកទាំងអស់)។

អនុវត្តរូបមន្តមួយនេះឱ្យបានទៀងទាត់រហូត ទាល់តែជំងឺរបស់អ្នកជាសះស្បើយ។

មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕