ខេត្តព្រះសីហនុ៖ មុននេះបន្តិច កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យមួយបានកើតឡើង នៅម្តុំជិតតោ២ ក្រុងព្រះសីហនុ ផ្អើលដល់ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកអភិបាលក្រុង ចុះអន្តរាមគន៍ផ្ទាល់ ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់នគរបាល និងកងរាជអាវុធហត្ថ ។

សមត្ថកិច្ច បញ្ជាក់ថា អគ្គិភ័យនេះ ផ្តើមចេញពីជនជាតិចិនម្ចាស់ការដ្ឋាននាំគ្នាដុតកាកសំណល់សំណង់ និងសំរាមខ្វះការប្រុងប្រយ័ត្ននៅខាងមុខអគារដែលជិតសម្ពោធ បណ្តាលឲ្យភ្លើងរាលឆេះរថយន្ត១គ្រឿងយ៉ាងសន្ធោសន្ធៅ រងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ចំណែក ភ្លើងក៏បានរលត់វិញដែរ ក្រោយពីសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ។

សូមប្រិយមិត្តទស្សនាវីដេអូ របស់ហ្វេសប៊ុក Huy Bunleng ដូចខាងក្រោម ៖