រាជធានីភ្នំពេញ៖ ជនសង្ស័យជាចោរឆក់ចំនួន២នាក់ ជិះម៉ូតូបំណងទៅរាំលេងក្លឹបកម្សាន្ត មកដល់ពាក់កណញដាលផ្លូវ ឃើញបុរសម្នាក់កំពុងឈប់ម៉ូតូចាំភ្លើងស្តុបក្រហមបណ្ដើរ ដោយនិយាយទូរស័ព្ទបណ្ដើរ ពួកគេក៏ឆក់យកបានសម្រេច បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច ហើយព្យាយាមគេចខ្លួន ត្រូវបានប្រជាពលរដ្ឋដេញចាប់បានទាំងគូភ្លាមៗ ។


ហេតុការណ៍នេះ បានកើតឡើងម៉ោង២០និង៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងទួលពង្រ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទី១ មានឈ្មោះ អឿន វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ កន្លែងស្នាក់នៅ ក៍មិនពិតប្រាកដដែរ ។ ជនសង្ស័យទី២ ឈ្មោះ វង់ កក្តដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ កន្លែងស្នាក់នៅ ក៍មិនពិតប្រាកដ ដូចគ្នាដែរ ។


ជនង្ស័យបានសារភាពថា មុនពេលកើតហេតុ ពួកគេជិះម៉ូតូម៉ាកហុងដា ឌ្រីម សង់ ស៊េរី២០១៦ ឡើងតែមស៊េរី២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1M-3319 បំណងទៅរាំលេងក្លឹបកម្សាន្ត ខណៈមកដល់ចំណុចស្តុបទួលពង្រ ក៏ឃើញបុរសម្នាក់កំពុងឈប់ម៉ូតូចាំស្តុបក្រហមបណ្ដើរ ដោយនិយាយទូរស័ព្ទបណ្ដើរ ភ្លាមនោះឃើញឱកាសល្អ ពួកគេក៏ឆក់យកបានសម្រេច ហើយព្យាយាមគេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង ។
ជនសង្ស័យ បានប្រគល់ទៅផ្នែកជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕