​មានមនុស្សភាគតិចណាស់ដែលបានដឹងពីគុណប្រយោជន៏របស់ខ្ទឹមក្រហម ក្នុងការព្យាបាល ឬក៏កម្ចាត់ជំងឺផ្សេង​​​ ខ្ទឹមក្រហម​ក៏​ដូច​ខ្ទឹមស​ដែរ ព្រោះ​ពួកវា​គឺជា​ពពួក Allium​។ វា​សម្បូរ​ទៅដោយ​សារធាតុ​ស្ពាន់ធ័រ​ចម្រុះ ដែល​ឆ្លើយតប​ទៅនឹង​ក្លិន​បន្លែ​បៃតង​និង​ជំរុញ​ដល់​សុខភាព​។ ប៉ុន្ដែ​ក្រៅពី​យកមក​បរិភោគ វា​នៅ​អាច​ប្រើ​ព្យាបាល​ខាងក្រៅ​ផងដែរ​។​

​ ​១/. ប្រឆាំង​ជំងឺ​គ្រុន​
​ ​លាបប្រេង​ដូង​នៅលើ​បាត់​ជើង បន្ទាប់មក កាត់​ខ្ទឹមក្រហម​មួយ​បន្ទះ​ដាក់​ពីក្រោយ​បាតជើង រួច​ពាក់​ស្រោមជើង​។ ទុកចោល ១ យប់​ដើម្បី​បណ្ដេញ​ជាតិពុល​ពី​ក្នុង​រាងកាយ និង​កម្ចាត់​គ្រុន​។​

​ ​២/. បណ្ដេញ​ស្លេស​ចេញពី​បំពង​ក​
​ ​កាត់​ខ្ទឹមក្រហម ២ ជា​ចំណិត​តូចៗ​។ ចំហុយ ២-៣ នាទី រហូតដល់​វាទ​ន់​។ បន្ទាប់មក​រុំ​វា​ជាមួយនឹង​កូនកន្សែង ឬ​ក្រណាត់​ហើយ​ដាក់​នៅលើ​ទ្រូង​រយៈពេល ១៥ នាទី ហើយ​ក្អក​ដោយសារ​ស្លេស​ទាំងនោះ​នឹង​បាត់​។​

​ ​៣/. ព្យាបាល​ផ្លូវដង្ហើម​ឆ្លង​មេរោគ​
​ ​លាយ​ទឹក​ខ្ទឹមក្រហម​និង​ទឹកឃ្មុំ​ស្មើគ្នា​ចំនួន​មួយ​កែវ​។ ទទួលទាន​វា ៣-៤ ស្លាបព្រា​កាហ្វេ​រៀងរាល់ថ្ងៃ​។ វា​នឹង​ជួយ​កម្ចាត់​ទឹករំអិល ដែលជា​មេរោគ​ផ្លូវដង្ហើម​និង​ប្រឆាំងនឹង​ជំងឺ​ផ្ដាសាយ​។​

​ ​៤/. កម្ចាត់​មេរោគ​ត្រចៀក និង​ឈឺ​ត្រចៀក​
​ ​កាត់​ខ្ទឹមក្រហម​ទៅជា​ចំណិត​តូច ហើយ​ដាក់​ចូលក្នុង​ស្រោមជើង​។ យក​ស្រោមជើង​នោះ​ដាក់​ពីលើ​ត្រចៀក​ដែលមាន​បញ្ហា ហើយ​ដក​វា​ចេញ​នៅពេល​មាន​អារម្មណ៍​ថា​បាត់​ឈឺ​ត្រចៀក​។​

៥/. ក្អួត​និង​ចង់​ក្អួត​
​ ​កិន​ទឹក​ខ្ទឹមក្រហម រួច​ទទួលទាន ២ ស្លាបព្រា​កាហ្វេ​។​

​ ​៦/. ព្យាបាល​ឆ្លង​មេរោគ​ក្នុង​ទឹកនោម​
​ ​ដាំ​ខ្ទឹមក្រហម​បី​បួន​មើម​ក្នុង​ទឹក​មួយឆ្នាំ​រហូតដល់​ទឹក​សល់​ពាក់កណ្ដាល​ឆ្នាំង​។ កូរ​ក្នុង​ឆ្នាំង​មួយ​សិន បន្ទាប់មក​ទុក​វា​ចោល​ឱ្យ​ត្រជាក់​សិន​ចាំ​ផឹក​។ ខ្ទឹមក្រហម​មាន​សមត្ថ​ភាព​ប្រឆាំងនឹង​មេរោគ និង​កម្ចាត់​ឆ្លង​មេរោគ​ក្នុង​ទឹកនោម​។​

​ ​៧/. ព្យាបាល​ដាច់រយះ​សាច់​
​ ​សំបក​របស់​ខ្ទឹមក្រហម​មាន​សមត្ថភាព​ទប់​ឈាម​កុំឱ្យ​ហូរ​បាន​។ ហើយ​សំបក​វា​នឹង​ដើរតួ​ជា​ថ្នាំ​សំលាប់​មេរោគ​កម្ចាត់​បាក់តេរី​កុំឱ្យ​ឆ្លង​ចូលក្នុង​រាងកាយ​របស់​អ្នក​ផងដែរ​។​

​ ​៨/. បណ្ដុះ​សក់​
​ ​ម៉ាស្សា​ស្បែកក្បាល​ជាមួយនឹង​ទឹក​ខ្ទឹមក្រហម​និង​បរិភោគ​វា​ជួយ​កុំឱ្យ​សក់​ជ្រុះ និង​ដោះស្រាយ​បញ្ហា​សក់​អង្គែ ឆ្លង​មេរោគ​ផ្សិត និង​មេរោគ​ផ្សេងៗ ​៕