ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ព្រះមហាក្សត្រនរោត្តម សីហនុ មានមហេសីជាផ្លូវការចំនួន៦អង្គ គឺ៖
មហេសីទី១ អ្នកម្នាង ផាត់ កាញ៉ុល មានបុត្រ២អង្គ គឺនរោត្តម បុប្ផា ទេវី និងនរោត្តម រណឬទិ្ធ។

មហេសីទី២ ត្រីស៊ីសុវត្ថិម្ចាស់ក្ស ពង្សសានមុនី មានបុត្រ៧អង្គ គឺព្រះអង្គម្ចាស់នរោត្តម យុវនាថ, ព្រះអង្គម្ចាស់នរោត្តម រ័ក្សវីវង្ស , ព្រះអង្គម្ចាស់នរោត្តម ចក្រព័ង្ស់ , ម្ចាស់ក្សត្រី នរោត្តម សុរិយារង្សី, ម្ចាស់ក្សត្រីនរោត្តម គន្ធបុប្ផា, ព្រះអង្គម្ចាស់នរោត្តម ខេមានុរ័ក្ស និងម្ចាស់ក្សត្រីរោត្តម បុទុមបុប្ផា។

មហេសីទី៣ ម្ចាស់ក្សត្រីស៊ីសុវត្ថិ មុនីកេសរ មានបុត្រាមួយអង្គ ព្រះនាមនរោត្តម នរ៉ាឌីប៉ូ។
មហេសីទី៤ ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ (គ្មានព្រះរាជបុត្រ) ។

មហេសីទី៥ អ្នកម្នាងម៉ានីវណ្ណ ផាន់ណាវង្ស ជាជនជាតិលាវ មានបុត្រ២អង្គ គឺម្ចាស់ក្សត្រីនរោត្តម សុជាតា និងម្ចាស់ក្សត្រីនរោត្តម អារុណរស្មី ។ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៧០ ព្រះនាងនរោត្តម អារុណរស្មី បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីរ័ត្ន (ប្រសូតថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៤៦) ជាព្រះរាជបុត្រារបស់ព្រះអង្គម្ចាស់ស៊ីសវត្ថិ សិរិមតៈ ដែលទើបនឹងធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ ជាព្រះបិតាព្រះនាង បានរយៈពេលជាង៣ខែប៉ុណ្ណោះ។ ម្ចាស់ក្សត្រីនរោត្តម អារុណរស្មី រៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីទី២ ឈ្មោះកែវ ពុធរស្មី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩១។
ជាមួយស្វាមីស៊ីវត្ថិ សិរីរ័ត្ន ព្រះនាងមានបុត្រ៣អង្គគឺ ទី១ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ណាគា ទី២ ស៊ីសុវត្ថិ ណាន់ដូ និងទី៣ ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិគិត ណាថាលី ។ ដោយឡែកជាមួយស្វាមីកែវ ពុធរស្មី ព្រះនាងមានបុត្រ២អង្គ គឺម្ចាស់ក្សត្រីនរោត្តម កែវ ប៉ូនីតា និងព្រះអង្គម្ចាស់នរោត្តម កែវ ខេមមុនី។ ម្ចាស់ក្សត្រីនរោត្តម អារុណរស្មី អាចនិយាយភាសាខ្មែរ លាវ ថៃ បារាំង និងអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។
នៅក្នុងខែកញ្ញា ឆ្នាំ២០០៤ ព្រះនាងទទួលគោរម្យងាជាសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អារុណរស្មី។

មហេសីទី៦ អ្នកម្នាង ម៉ូនិក ( ប៉ូល ម៉ូនិក អ៊ីហ្ស៊ី ) មានបុត្រា២អង្គ គឺព្រះអង្គម្ចាស់នរោត្តម សីហមុនី ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ និងព្រះអង្គម្ចាស់នរោត្តម នរិន្ទ្រពង្ស។

ព្រះមហាក្សត្រនរោត្តមសីហនុ បានបញ្ជាក់ថានៅក្នុងឆ្នាំ១៩៤៤ ព្រះអង្គម្ចាស់មានទំនាក់ទំនងស្នេហាជាមួយអតីតស្នំរបស់ព្រះអយ្យកោព្រះមុនីវង្ស ម្នាក់ឈ្មោះអ្នកម្នាងថាច ដែលមានវ័យច្រើនជាងព្រះអង្គ។ តែទំនាក់ទំនងសេ្នហានោះ មានរយៈពេលខ្លីបំផុត ហើយព្រះអង្គក៏មិនចាត់ទុកអ្នកម្នាងថាច ជាមហេសី ពេញច្បាប់ដែរ។
ព្រះមហាក្សត្រនរោត្តម សីហនុ បានសារភាពដោយស្មោះត្រង់ថា រយៈពេល១១ឆ្នាំ ព្រះអង្គភ្លក្សរសជាតិស្រីផ្សេងៗគ្នា សរុបទាំងអស់១៩នាក់់៕