អតីត​ដៃគូរ​សត្រូវ​លើ​សង្វៀន​នយោបាយ គឺ​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ និង​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ត្រូវ​គេ​ឃើញ​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៩ ក្នុង​ព្រះរាជ​ពិធីបុណ្យ ព្រះ​សព​សម្តេច​រាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផា​ទេវី ។

អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​រ​ន្ឋ​ត់​ចិត្ត​នោះ គឺ​គេ​ឃើញ​អតីត​នាយក​រដ្ឋមន្ត្រី​ទី​១ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១ និង​អតីត​ប្រធានរដ្ឋសភា​សម្តេចក្រុមព្រះ ស្ថិត​នៅ​លើ​រទេះរុញ និង​មាន​វ័យ​ជរា​ព្យាធិ ។

គួរ​រំ​ម្លឹ​កថា កាលពី​ម៉ោងជាង​៩​ព្រឹក ថ្ងៃ​ទី​១៧ មិថុនា ២០១៨ សម្ដេចក្រុមព្រះ នរោត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ព្រះ​អង្គ និង​អ្នក​ម្នាង អ៊ុ​ក ផល្លា រង​របួសធ្ងន់ តែ​ក្រោយមក​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក អ្នក​ម្នាង អ៊ុ​ក ផល្លា ក៍បាន​ចូល​ទិវង្គត នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង នៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​ណ​ប់ ខេត្ដ​ព្រះ​សីហ​នុ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ ខណៈ​ដែល​ព្រះ​អង្គ​កំពុង​យាង ទៅ​ជួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕