កំពង់ស្ពឺ៖ អ្នកលក់ឥវ៉ាន់ចាបហួយធំមួយប្រចាំ​​ឃុំក្រាំងដូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកស្រី ឈៀង ពៅ ត្រូវរង្វាន់៤០​​លាន​រៀល​​ពីស្រាបៀរកម្ពុជា នៅល្ងាចថ្ងៃទី​១៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

https://1.bp.blogspot.com/-85tzMvc1yi4/XdUUfx5nyEI/AAAAAAAAHyo/x47NvBDVUIUpkkaUbb2EsHlmuBz0-hxwgCLcBGAsYHQ/s1600/image_2019-11-20_15-56-39.png លោកស្រីបញ្ជាក់ថា៖ «ប្តីខ្ញុំតែងតែហូបស្រាបៀរកម្ពុជាមួយ ឬ​ពីរកំប៉ុងជានិច្ច ក្រោយពេលបាយ​ហើយ។ នៅថ្ងៃទី​១៥​នោះ គាត់​​ហូបស្រាបៀរធម្មតា ​ស្រាប់តែឃើញលេខ៤០ក្នុងក្រវិលកំប៉ុង។​ ដំបូងស្មានតែ​៤០ម៉ឺនអី ហើយពួកខ្ញុំរវល់លក់ឥវ៉ាន់មិនទាន់ពិនិត្យមើលឱ្យជាក់ច្បាស់។ ដល់ស្អែកឡើងទើបមើលឱ្យ​ច្បាស់ គឺមិនមែន​៤០ម៉ឺន​ទេ​ គឺ៤០លានរៀល»។

អ្នកកំពង់ស្ពឺរូបនេះបន្តថា៖ «គ្រាន់តែច្បាស់ថាឈ្នះ៤០លានរៀល ខ្ញុំនឹកចង់ផ្តល់កាដូឱ្យផ្អើលភូមិម្តងថ្ងៃការកូនខ្ញុំ នៅខែមករាឆ្នាំថ្មីនេះ គឺចំណងដៃខ្សែក​​ពេជ្រដល់អនាគតកូនប្រសាស្រីខ្ញុំ។ ខ្ញុំសង្ឃឹមថា កាដូ​ដែលបានមកពីសំណាងរបស់ខ្ញុំនឹងបន្តផ្តល់លាភសំណាងដល់កូនចៅខ្ញុំបន្តទៀត»៕