រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩ មុននេះបន្តិច មានដុំដែកយ៉ាងធំមួយបានធ្លាក់ពីលើអគារ៤២ជាន់ ចំលើរថយន្តស៊េរីទំនើបម៉ាកសឺដេស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 ខណៈដែលកំពុងបើកបរធ្វើដំណើរ។


ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវមុនី វង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងក្រោយធ្ងន់ធ្ងរ ។


សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលមានដែកធ្លាក់ពីលើអគារធ្លាក់លើរថយន្តរបស់ប្រជាពលរដ្ឋ ។ លើកទី១ បានកើតឡើងកាលពីមុន ដោយដែកថ្នាំអំពៅ បានធ្លាក់ចំ ហើយទម្លុះកញ្ចក់ផ្នែកខាងមុខរថយន្តម៉ាកឡិចស៊ីស របស់ប្រជាពលរដ្ឋ ។

ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងផ្សាយជូនតាមក្រោយទៀត៕