យោងតាមគណនៅហ្វេសប៊ុក ឈ្មោះ Vibol Chorm ដែលបានបង្ហោះវីដេអូ កាលពី២១ម៉ោងមុន បង្ហាញពីស្រ្តីជាម្តាយចិត្តខ្មៅគ្មានព្រហ្មវិហារធម៌ បានយកកូនដាក់ក្នុងស្បោងខ្មៅ រួចយកមកបោះចោលនៅលើគំនរសំរាម ។
ម្ចាស់ម្ចាស់ហ្វេសប៊ុកខាងលើបានភ្ជាប់ជាមួយសំណេរថា«នេះជាវីដេអូដែលម្តាយចិត្តខ្មៅយកកូនមកបោះចោលក្នុងធុងសំរាមកាលពីរយប់មិញ»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ប្រជាពលរដ្ឋបានប្រទះទារកទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តអប្រិយយកមកបោះចោលក្នុងធុងសំរាមទាំងមានសុកជាប់នៅឡើង។

ទារកដែលស្រី្តជាម្តាយយកបោះចោលក្នុងធុងសំរាម នេះ ភេទប្រុស រីឯស្រ្តីជាម្តាយមិនស្គាល់អត្តសញ្ញាណទេ។ ក្រោយមក មានបុរសម្នាក់ឈ្មោះជាតិ បានទទួលយកទារកដ៏សែនអភ័ព្វនោះយកទៅចិញ្ចឹមធ្វើជាកូន តែជាជំហានដំបូងបុរសរូបនោះ បានយកទារកអភ័ព្វនោះទៅមន្ទីរពេទ្យថែទាំសុខភាពជាមុនសិន៕


សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖