បរទេស៖ ថ្មីៗនេះនៅប្រទេសថៃមានគណនីហ្វេសប៊ុកឈ្មោះChettha​ ​​Songtuaveepol​ បានបង្ហោះរូបភាពថ្ងៃមង្គលការមួយគូរ របស់លោកតាមានវ័យ៧០ឆ្នាំម្នាក់ ដែលគាត់គឺជាម្ចាស់ក្រុមហ៊ុនឧស្សាហកម្មធំនៅក្នុងប្រទេសថៃ ដោយការបង្ហោះបានបញ្ជាក់ថា កូនកំលោះមានអាយុលើសកូនក្រមុំរហូតដល់៥០ឆ្នាំ ចំណែកបណ្ណាការវិញនោះ ច្រើនមហាសាលតែម្ដងគឺ២០លានបាត។

បន្ទាប់ពីមានការបង្ហោះរូបភាពរៀបមង្គលការមហាសេដ្ឋីខាងលើមក មានអ្នកសារព័ត៍មានតាមអង្គភាពជាច្រើនបានចុះផ្សាយ ព្រមទាំងធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល នឹងភាពខុសគ្នារវាងអាយុអ្នកទាំងពីរដែលខុសគ្នាដូចមេឃ នឹងដី តែមិនជាបញ្ហា ឬក៏មានការរិះគន់ពីមហាជនអ្វីឡើយ គឺមានតែពាក្យជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់រៀងទៅ ៕