ខេត្តសៀមរាប៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ កំពុងផ្លាស់សម្លៀកបំពាក់លើផ្ទះរបស់ខ្លួនមិនចាប់អារម្មណ៍ ស្រាប់តែមានយុវជនឡើង.កលប់ឡើងទៅចាប់រំលោភសេពសន្ថវៈ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀបរាប។


យុវជនឈាមរាវដែលមានថ្លើមធំឡើងទៅចាប់រំលោភកូនស្រីគេដល់លើផ្ទះនេះ មានឈ្មោះ សាង ឈុនឡាយ អាយុ១៨ឆ្នាំ រីឯក្មេងស្រីរងគ្រោះឈ្មោះ ជ ច ក ស អាយុ៥ឆ្នាំ។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតខាងលើ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលវេលាម៉ោង ៣និង១០នាទីក្មេងស្រីរងគ្រោះបានឡើងទៅផ្លាស់សម្លៀកបំពាក់លើផ្ទះតែម្នាក់ឯង ស្រាប់តែពេលនោះ ជនសង្ស័យបានលបឡើងតាមពីក្រោយ ហើយធ្វើសកម្មភាពចាប់រំលោភ តែរំពេចនោះបងស្រីក្មេងរងគ្រោះទៅទាន់ ធ្វើឲ្យសង្ស័យមានការភិតភ័យស្រវាលើកខោចុះរត់គេចខ្លួនបាត់។
ប្រភពបន្តថា ក្រោយកើតហេតុ ឪពុកម្តាយក្មេងស្រីរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការស្រាវជ្រាវឈានដល់ចាប់ខ្លួនយុវជនសង្ស័យខាងលើ នាំមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕