រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីដង្ហែព្រះសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ចេញពីព្រលានយន្តហោះ ប្រើប្រាស់រថយន្តសាមញ្ញ១២កៅអី ធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារិះគន់ជាខ្លាំង។


ជាក់ស្តែងតាមរយៈទំព័រហ្វេសបុក”Traffic Spy – អ្នកប្រមាញ់ចរាចរណ៍” បានលើកជាមតិរិះគន់តយ៉ាងដូច្នេះថា៖ « ឃើញព្រះទីន័ងដឹកព្រះបរម សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ហើយខ្លោចចិត្តណាស់ ។ ដាក់ព្រះមឈូសក្នុងឃ្លុបអីវ៉ាន់យន្តហោះដឹកអ្នកដំណើរធម្មតា។ តើហេតុអ្វីមិនជួលយន្តហោះឯកជនសម្រាប់តែដឹកឬប្រើប្រាស់យន្តហោះ រាជការដើម្បីដឹកព្រះសព? ចំណែករថយន្តដឹកព្រះសព ហេតុអីរករថយន្តសមរម្យបន្តិច ដើម្បីដឹកព្រះសពមិនបាន? បែរជាយករថយន្ត១២ កៅអីសាមញ្ញ ស្លាកលេខរដ្ឋមកដឹក។ បើរៀបចំរថយន្តដឹកព្រះសពឲ្យសមរម្យមិនទាន់ទេ ម្ដេចមិនប្រើប្រាស់ឡានពេទ្យតែម្ដងទៅ? ស្រុកថៃ ព្រះបរមសពអតីតព្រះមហាក្សត្រថៃ ក៏គេដឹកតាមឡានពេទ្យដែរ (រថយន្ត Mercedes VIP តែជាប្រភេទឡានពេទ្យ) ពីមន្ទីរពេទ្យទៅកាន់ព្រះបរមរាជវាំង។ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គមានព្រះរាជគុណូបការៈខ្ពង់ខ្ពស់ណាស់លើវិស័យសិល្បៈវប្បធម៌ជាតិ នាទីចុងក្រោយនៃព្រះជន្មព្រះអង្គ រាជការរៀបចំសមរម្យខ្លាំងណាស់!»។


ដោយឡែក លោកផែង វណ្ណៈ វិញ បានបង្ហោះសារថា « សូមបងប្អូនកុំយល់ច្រលំ រថយន្ដនេះ ជារថយន្តរបស់អាល្លឺម៉ង់ ម៉ាក Mercedes Bend ចេញថ្មី លេខព្រះបរមរាជវាំង មិនមែនរថយន្តតាក់ស៊ីសាំយ៉ុង ទេបាទ» ៕


សូមប្រិយមិត្តទស្សនាវីដេអូខាង ដូចក្រោម៖