* សម្ភារៈត្រូមាន៖
– ញញួរ ឈើខ្លឹមដើមស្បែង (ដើមហ្វាង)។

* វិធីធ្វើ៖
– ឈើខ្លឹមដើមស្បែងស្ងួត ចិតយកប៉ុនដើមធូប រួចចិតមុខរបស់វាឲ្យស្រួចបន្តិច

– បន្ទាប់មកយកវាទៅដំបញ្ចូលក្នុងដើមខ្នុរជម្រៅកន្លះតឹក ត្រឹមកន្លះម៉ែត្រពីក្រោមមក

– យើងត្រូវដំបញ្ចូលជុំវិញដើមពីក្រោមទៅលើ ប្រមាណ៧-១០កន្លែង


– ការធ្វើបែបនេះគួបផ្សំជាមួយសាធាតុនៅក្នុងខ្លឹមដើមហ្វាងជួយជំរុញ និងធ្វើឲ្យដើមខ្នុរមានផ្លែច្រើន។ បងប្អូនអាចសាកមើល១ដើមដំបូងដើម្បីពិសោធន៍ពីលទ្ធផល។ វិធីនេះអាចប្រើបានសម្រាប់ប្រភេទដើមឈើហូបផ្លែដូជាធុរ៉េន ខ្នុរ ចំប៉ាដក់ជាដើម ៕