រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ (​ឪពុក​និង​កូនប្រុស​ចុង​) ជាប់ចោទ​ពី​បទ​ប៉ុនប៉ង និង​រំលោភ​សេពសន្ថវៈ​នារី​ម្នាក់ ត្រូវ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៩ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​នារី​រង​គ្រោះ ។​

​ករណី​ប៉ុនប៉ង និង​រំលោភ​សេពសន្ថវៈ​ខាងលើ​នេះ​បាន​កើតឡើង​លើក​ទី​១ នៅ​វេលា​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា និ​ថ​លើក​ទី​២ នៅ​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា ត្រង់​ចំណុច​ហាង​ថតរូប​មួយ​កន្លែង ក្បែរ​វិទ្យាល័យ​សន្ធ​មុ​ក ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទឹកល្អក់​៣ បាន​ឲ្យ​ដឹង​ថា បុរស​ជា​ឪពុក​មានឈ្មោះ អៀម ស្វិត អាយុ​៣៧​ឆ្នាំ និង​កូនប្រុស​ចុង នៅ​ក​ម្លោះ​មានឈ្មោះ អ៊ែន មេ​សា អាយុ​២០​ឆ្នាំ អ្នក​ទាំង​២​ជា​កម្មករ​បម្រើ​ការងារ​នៅ​ហាង​ថតរូប មាន​ទីតាំង​កើតហេតុ​ដូច​ខាងលើ ។ ចំណែក​នារី​រង​គ្រោះ ក៏​ធ្វើការ​នៅ​ហាង​ថតរូប​នោះ​ដែរ តែ​មិន​ជាប់​សាច់ញាតិ​គ្នា​ជាមួយ​ក្រុម​ជនសង្ស័យ​ទេ នាង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ហើយ​ថៅកែ​ហាង​ថតរូប តម្រូវ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​លើ​ផ្ទះល្វែង​ជាន់​ទី​១ ជុំ​គ្នា ។​

​ប្រភព​ដដែល បាន​បន្ត​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នៅ​វេលា​យប់​ជ្រៅ ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៩ ក្រោយ​បញ្ចប់​ការងារ នារី​រង​គ្រោះ​បាន​ដេក​លង់លក់ នៅ​ជាប់​ជញ្ជាំង​ផ្ទះ​ម្ខាង តែ​ម្នាក់ឯង ហើយ​អំ​ពូ​ល​ភ្លើង​ត្រូវ​បិទ ងងឹត​សូន្យឈឹង ពេល​នោះ​បុរស​ជា​ឪពុក​ឈ្មោះ អៀម ស្វិត ដែល​កំពុង​ដេក​ជាមួយ​កូន និង​ប្រពន្ធ​ខ្លួន នៅ​កណ្តាល​ផ្ទះ​ជាន់​ទី​១ ជុំ​គ្នា​នោះ បាន​ងើប​លប​លួច​ដើរទៅ​រក​នារី​រង​គ្រោះ ដោយ​ធ្វើ​សកម្មភាព យកដៃ​ស្ទាបអង្អែល នឹង​ច្របាច់​សុដន់​នាង​លេង រួច​ហើយ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នាង ប៉ុន្តែ​ជា​សំណាងល្អ ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់ ហើយ​រឿង​ក៏​ស្ងាត់ស្ងៀម​ទៅ ។ លុះដល់​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា នារី​រង​គ្រោះ​បាន​ដេក​នៅ កន្លែង​នាង​ដូច​ធម្មតា ពេល​នោះ​បុរស​ជា​ឪពុក បាន​ដេញ​កូនប្រុស​ឈ្មោះ អ៊ែន មេ​សា ដែល​កំពុង​ដេក​ជាមួយ​ខ្លួន​ឲ្យ​ងើប​ចេញ ដោយសារ​កូនប្រុស​ចុច​លេង​ទូរស័ព្ទ​រំខាន​ដំណេក​គាត់ ។ ស្រាប់តែ​កូនប្រុស អ៊ែន មេ​សា បាន​ងើប​ទៅ​ដេក​ក្បែរ​ជាមួយ​នារី​រង​គ្រោះ​ហើយ​ធ្វើ​សកម្មភាព​ចាប់​អោបរឹត​នាង រួច​បង្ខិតបង្ខំ​រួមរ័ក​រហូត​ឡើងឋានសួគ៌​បាន​សម្រេច ពេល​នោះ​រូប​នាង​មិន​ហ៊ាន​ស្រែក​ទេ ដោយ​ខ្លាច​បុរស​ឈ្មោះ អ៊ែន មេ​សា នោះ​គំរាម​ច្របាច់ក​នាង​សម្លាប់​ចោល ។​

​លុះ​ព្រឹក​ឡើង នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា នារី​រង​គ្រោះ​បាន​សុំ​ច្បាប់​ថៅកែ​ហាង ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត ពេល​ទៅ​ដល់​ផ្ទះ នាង​បាន​ទៅ​រៀបរាប់​អំពី​សកម្មភាព​របស់​ឪពុក​និង​កូន ដែល​បាន​ប្រព្រឹត្ត​មក​លើ​រូប​នាង ម្តង​ហើយ​ម្តងទៀត​នេះ ប្រាប់​ឪពុក​ម្តាយ​ទាំងអស់ ។ ពេល​ដឹង​រឿង​នេះ​ភ្លាម អាណាព្យាបាល​ជន​រង​គ្រោះ​បាន​នាំ​កូន​ឡើង​ពី​ខេត្ត មក​ភ្នំពេញ ឆ្ពោះទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ​រដ្ឋបាល​នគរបាល​សង្កាត់​ទឹកល្អក់​៣ ខ័​ណ្ឌ​ទួល​គោក ដាក់​ពាក្យ​ប្តឹង​ជន​កំហូច​ទាំង​២​នាក់​ឪពុក​នឹង​កូនចុង ពី​បទ ប៉ុនប៉ង នឹង​រំលោភ​សេពសន្ថវៈ ។​

​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ចុះ​ទៅ​ហៅ​ជនសង្ស័យ​ទាំង​ពីរ ពី​ហាង​ថតរូប មក​កាន់​ស្នាក់​ការ​ប៉ុស្តិ​រដ្ឋបាល ដើម្បី​ធ្វើការ​សាកសួរ ជំវិញ​ការ​ចោទប្រកាន់​នោះ ។​

នៅ​ប៉ុស្តិ៍​ប៉ូលិស ឪពុក​និង​កូនប្រុស បាន​សារភាព​ដូច​គ្នា​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​ចោទប្រកាន់​មែន ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ឪពុក និង​កូនចុង ទៅ​តុលាការ​កាត់ទោស តាម​ច្បាប់​៕