ភ្លឺជាជំងឺសើរស្បែកមួយប្រភេទដែលកើតឡើងទៅលើមនុស្សគ្រប់ភេទមិនថាស្រីឬប្រុស។ ប៉ុន្តែជាទូទៅភាគច្រើនកើតមានឡើងចំពោះមនុស្សដែលមានវ័យ20 ទៅ35 ឆ្នាំ, វាជាជំងឺមួយប្រភេទដែលមិនប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរឡើយ តែវាគ្រាន់តែធ្វើអោយបាត់បង់សម្រស់មួយផ្នែកធំប្រសិនបើវាកើតមានឡើងនៅលើបរិវេណផ្ទៃមុខរបស់យើង។

មានរូបមន្ដធម្មជាតិមួយប្រភេទដែលអាចព្យាបាលជំងឺនេះបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ចង់ដឹងថាគេអនុវត្តន៏យ៉ាងណានោះ​សូមមើលពីរបៀបធ្វើ ដូចខាងក្រោម៖

+គ្រឿងផ្សំ
-ខ្ញីស្រស់ ១ថ្នាំងដៃ

+វិធីធ្វើ
-យកខ្ញីលាងទឹកឲ្យស្អាត រួចកិនយកទឹក
-យកទឹកខ្ញីមកលាបលើកន្លែងដែលកើតភ្លឺឲ្យសព្វល្អ

-ទុករយ:ពេល ៥ ទៅ ១០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹក
*ព្យាយាមអនុវត្តបែបនេះជារៀងរាល់ថ្ងៃ រហូតទាល់តែស្នាមភ្លឺនៅលើផ្ទៃមុខ របស់អ្នកបាត់ទៅទាំងស្រុង ៕