ខេត្តរតនគិរី៖ បុរសបែកថ្នាំម្នាក់ រវើរវាយដើរគប់រថយន្តអ្នកធ្វើដំណើរលើដងផ្លូវ ត្រូវសមត្ថកិច្ចព័ទ្ធឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ។
បុរសបែកថ្នាំខាងលើឈ្មោះ សន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុ។


មូលហេតុ៖ ប្រើសារធាតុហួសកម្រិត រហូតដលបែកថ្នាំ។ បុរសបែកថ្នាំនេះ ត្រូវបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង ដើម្បីចាត់ការតាមនីតិវិធី៕