ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់ ៦ នាក់ (ស្រី ១នាក់ ) និងបានបង្កឲ្យមានអ្នករងរបួស ធ្ងន់ – ស្រាល ១៥ នាក់ ( ស្រី ៤ នាក់ ) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសថ្ងៃបានបញ្ជាក់ថា គ្រោះថ្នាក់ដែល បង្កឲ្យមានមនុស្សស្លាប់និង របួស សរុបចំនួន ២១ នាក់ នៅ ថ្ងៃទី ១៨ ខែវិច្ឆិកា គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន១២ លើក ៕