បច្ចុប្បន្ននេះបើយើងមានបន្លែ ផ្លែឈើដាំហូបដោយខ្លួនឯងនោះគឺជាការល្អបំផុត ពីព្រោះបន្លែដែលត្រូវបានដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះ គឺសុទ្ធសឹងតែជាបន្លែគីមី។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ក្នុងថ្ងៃនេះដែរ ក្រុមការងារយើងនឹងប្រាប់ពីរបៀបដាំបន្លែនៅក្នុងថង់ប្លាស្ទិក ដែលវិធីសាស្រ្ដអាចជួយបងប្អូនសន្សំសំចៃបានទាំងទីធ្លាដី​ នឹងងាយឆាប់បានផលទៀតផង។

+សំភារត្រូវមាន៖
-ថង់ប្លាស្ទិក-ដីសំរាប់ដាំដុះ-ជីកំប៉ុស
-ស្រកីដូង
-គ្រាប់ពូជដំណាំ

+ការអនុវត្ត៖
-យកដី ជីកំប៉ុស និងស្រកីដូងលាយជាមួយគ្នា រួចចាក់ចូលក្នុងថង់

-បន្ទាប់យកគ្រាប់ពូជមកដាក់ដោយធ្វើការស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តង ៕