រាជធានីភ្នំពេញ៖ កាលពីវេលាយប់ប៉ុន្មានថ្ងៃមុន មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមានម៉ូតូ២គ្រឿងបានបើកស្របទិសគ្នា តែមិនដឹងជាយ៉ាងមិច ស្រាប់តែភាគីទាំង២ បានទាក់ពាក្យសម្តីនឹងគ្នាតឹងសរសៃ.ក រួចក៏ចែកផ្លូវគ្នាអស់ទៅ។ បន្ទាប់មក ស្រាប់តែភាគីម្ខាងជាម្ចាស់គណនីហ្វេសប៊ុក chhay Hong ដែលអ្នកវីដេអូថតនៅក្នុងហេតុការណ៍នោះ បង្ហោះលើហ្វេសប៊ុក ដោយធ្វើការចោទប្រកាន់ភាគីម្ខាងទៀតថា ជាចោរឆក់ និងសរសេរស្ទេតធឺរ វាយប្រហារធ្ងន់ៗជាហូរហែ ហើយបណ្តាញសារព័ត៌មានធ្វើការផ្សព្វផ្សាយបន្តព្រោងព្រាត។


ក្រោយពីមានការចោទប្រកាន់ និងវាយប្រហារយ៉ាងចាស់ដៃពីភាគីម្ខាង បានធ្វើឲ្យក្រុមគ្រួសារភាគីជាជនរងគ្រោះ ជាពិសេសស្រ្តីជាបងយុវជនដែលរងការចោទប្រកាន់នេះ មិនអាចទទួលយកបានឡើយ ហើយទាមទារឲ្យភាគីអ្នកប្រព្រឹត្តចេញមុខបកស្រាយលើបញ្ហានេះឲ្យបានច្បាស់ ដើម្បីរកភាពស្អាតស្អំដល់ប្អូនប្រុសនាង ក៏ជាក្រុមគ្រួសារទាំងមូល ពុំនោះទេ នាងនឹងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ស្រ្តីឈ្មោះ ទេពី ចាន់ ជាបងយុវជនរងគ្រោះ បានផ្ញើសារជាសំឡេងមកអង្គភាពសារព័ត៌មាន«KBN» ដែលមានខ្លឹមសារទាំងស្រុងថា «ខ្ញុំឃើញបណ្ដាផេក និងអង្គភាពផ្សេងដែលគាត់បានយកព័ត៌មានពីម្ចាស់អាខោនឆៃហុង យកមកផ្សាយនៅពេលដែលខ្ញុំសេនស្ទេតធឺរ ដែលគេចោទប្រកាន់ប្អូនខ្ញុំទៅឲ្យគាត់មើលខ្ញុំសួរគាត់ គាត់ថាបើព័ត៌មាននឹងមិនពិតគាត់នឹងលុបចោល ប៉ុន្តែគាត់អត់ទទួលដោះស្រាយឲ្យខ្ញុំ ចឹងមានន័យថា អង្គភាពសារព័ត៌មាន ដែលគាត់ទាក់ទងនឹងរឿង ពួកគាត់គ្មានការទទួលខុសត្រូវ ហើយបែរជាយករួចខ្លួន នៅពេលដែលមានព័ត៌មានគេផ្សាយ គាត់ផ្សាយតាមគាត់ដាក់ខុសតាមគេ នៅពេលដែលមានបញ្ហា គាត់អត់ជួយបកស្រាយជួយលាងដល់ជនរងគ្រោះ មានន័យថាអង្គភាពផ្សេងៗគាត់កំសាកណាស់បង (ប្រាប់អង្គភាពKBN) មានន័យថា គាត់មិនទទួលខុសត្រូវ ឃើញគេផ្សាយ ក៏ផ្សាយតាម ដល់ខុសមិនទទួលខុសត្រូវ»។

ស្រ្តីខាងលើបន្តថា «ហើយនិយាយត្រង់ទៅខ្ញុំឃើញមានតែខាងបងទេ (អង្គភាពKBN) ដែលបងផ្សាយមែនប៉ុន្តែនៅពេលដែលមានបញ្ហា ខ្ញុំនិយាយហេតុផល ខាងបងទទួលដោះស្រាយ ទទួលខុសត្រូវ។ ខ្ញុំហួសចិត្តចំពោះផេក ដែលចេះតែផុស តែមិនចេះទទួលខុសត្រូវ ខ្ញុំសោកស្ដាយក្នុងនាមយើងជាខ្មែរដូចគ្នា។ ខ្ញុំហួសចិត្តមែនទែនបង គាត់ថា បើសិនជាខ្ញុំចង់រកយុត្តិធម៌ទៅអង្គភាពផ្សេងៗទៅ គាត់ថាគាត់អត់ដឹងទេ ហើយខ្ញុំមិនទាមទារឲ្យផេកផ្សេង ឬអង្គភាពផ្សេងៗដែលគាត់ពាក់ព័ន្ធជាមួយករណីផ្សាយវីដេអូខ្ញុំ (ប្អូនប្រុសនាង) ដែលគាត់ធ្វើអីដែលលើសពីការពិត គ្រាន់តែខ្ញុំសំណូមពរឲ្យពួកគាត់ជួយយកអាស្ទេតធឺរ ជួយយកបញ្ហាដែលខ្ញុំកំពុងតែមានរងការចោទប្រកាន់ ឲ្យគាត់ជួយផ្សាយឡើង ហើយជួយប្រកាសស្វែងរកម្ចាស់អាខោនហ្វេសប៊ុកហ្នឹង ឲ្យមកតទល់ នឹងបកស្រាយថា រឿងវាយ៉ាងម៉េច ប៉ុន្តែពួកគាត់តបមកវិញមិនទទួលខុសត្រូវ ហើយឲ្យខ្ញុំទៅរកអង្គភាពផ្សេងៗទៅ»។

ស្រ្តីដដែល បន្តថា ចំពោះផេក និងអង្គភាពសារព័ត៌មានដែលផ្សាយព័ត៌មានរឿងប្អូនប្រុសរបស់នាងមិនពិត នាងមិនទាមទាររកខុសត្រូវទេ តែចំពោះអ្នកសរសេរស្ទេតធឺរ បង្ខូចឈ្មោះប្អូនប្រុសរបស់នាង ថាជាចោរឆក់នោះ នាងមិនលើកលែងឲ្យឡើយ ដោយនាងបញ្ជាក់ថា« ថ្ងៃបន្តិច! ដោយសារឥឡូវនេះ ខ្ញុំអត់សូវស្រួលខ្លួន ហើយខ្ញុំជាប់កូនបាយទឹកកូនមកពីរៀន អ៊ីចឹងទៅ ខ្ញុំអត់ទាន់បានទៅក្រសួងមហាផ្ទៃ ហើយម្សិលមិញ ខ្ញុំទៅដែរ តែគេអត់ធ្វើការបង ហើយឥឡូវនេះ ចាំមើលថ្ងៃបន្តិច ខ្ញុំយកកូនផ្ញើគេ ហើយខ្ញុំទៅជួបខាងគេ ប្រសិនបើជាខ្ញុំបានជួបឲ្យខ្ញុំបានវ៉ៃ (សរសេរ) ឯកសាររៀបចំពាក្យបណ្ដឹងអីហើយ ខ្ញុំនឹងខលល៍ទៅខាងបងភ្លាម នៅពេលណាដែលខ្ញុំចប់ការងារពីកន្លែងនឹងហើយ ម្យ៉ាងទៀតខ្ញុំសូមសំពះអរគុណបងពីចម្ងាយសម្រាប់ការយោគយល់ នឹងចំណាយពេលរបស់បង មកហត់នឿតជាមួយខ្ញុំ»។
ជុំវិញនឹងបញ្ហានេះ «KBN» មិនអាចទាក់ទងសុំការបកស្រាយពីភាគីម្ខាងទៀតបានទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការចែកចាយនៅវីដេអូមួយ ដែលបង្ហាញអំពីបុរស២នាក់ បានជិះម៉ូតូ Honda មួយគ្រឿង មានពាក់ស្លាកលេខ ភ្នំពេញ 1DD-9374 ដោយបានជិះបញ្ច្រាសគេ គ្មានពាក់មួកសុវត្ថិភាព ក៏ដូចជាកញ្ចក់មើលក្រោយ ។
គណនីហ្វេសប៊ុកដែលបានបង្ហោះនៅវីដេអូ នោះ ឈ្មោះ Chhay Hong ព្រមទាំងបានសរសេរសំណេរថា “ខ្ញុំមិនចង់ប្រកាន់ជាមួយមនុស្សចឹងទេ តែវាខ្លាំងពេក វាជិះមកជ្រែខ្ញុំជិតដួលហើយ ហើយជិះបញ្ច្រាសទៀត ខ្ញុំថតវា វាថាខលហៅប៉ាវាមកទៀត ហើយចង់វ៉ៃខ្ញុំទៀត មិត្តភក្តិវារត់ចោលវាបាត់ វាដូចជាមនុស្ស……..។ ជ្រេខ្ញុំចង់ឆក់មើលទៅ តែឆក់អត់បាន”៕

 

សូមប្រិយមិត្តទស្សនាវីដេអូ ពេលកើតហេតុដូចខាងក្រោម៖