ការយកដូងធម្មតាមកឲ្យទៅជាដូងខ្ទិះ គឺជារឿងមិនពិបាកនោះទេ គ្រាន់តែបងប្អូនត្រូវតែអនុវត្តន៏តាមវិធីសាស្រ្ដមួយចំនួនតែប៉ុណ្ណោះ។ មានវិធីសាស្រ្ដ២ផ្សេងៗខុសគ្នាដើម្បីយកមកអនុវត្តន៏ ដូចនេះចង់ដឹងថាគេថាយ៉ាងណានោះសូមបងប្អូនមកស្វែងយល់ ដូចខាងក្រោម៖

*វិធីទី១៖​

-យកថង់ប្លាស្ទិករុំធ្លាយវា​ គឺរុំតាំងតែពីធ្លាយនោះនៅជាខ្ពបចាប់ផ្តើមបែកចេញផ្កាម្លេះ។​ រុំរហូតផ្លែធំគួរសមចាំស្រាយចេញ ផ្លែដែលយើងរុំថង់នោះ នឹងក្លាយជាផ្លែខ្ទិះ 80-90%ឯណោះ។​

*វិធីទី២៖

-យកផ្លែដូងទុំធម្មតាមកបណ្តុះឲ្យបានពន្លកប្រវែងប្រមាណ30សម​ រួចកាប់គូទដូងបាយកកំពីងចេញឲ្យអស់​​ យកដីស្អិតមកញាត់ឲ្យពេញហើយណែនល្អរួចសឹមយកទៅដាំ។​

វិធីនេះវានឹងបានក្លាយជាដូងខ្ទិះ៥០% ក្នុងធ្លាយ​ បើចង់បានភាគរយរហូត៨០ទៅ៩០%​​ សូមយកផ្លែដូងមិនខ្ទិះរបស់ដើមដែលបានធ្វើនេះទៅបណ្តុះធ្វើវាម្តងទៀត។ ​យកដូងដែលយើងបណ្ដុះ មកអារកាត់កន្ទុយរបស់វា បារយកចេញនូវកំពីងខាងក្នុងអោយអស់ រួចហើយបិទមុខកាត់ដោយដីឥដ្ឋអោយពេញ រួចហើយយកទៅដាក់ផ្សាំកូនដូងអោយវាលូតលាស់រឹងមាំជាមុនសិនសិមយកទៅដាក់ដាំ។

ឯកសារខ្លះថាដូងមួយធ្លាយអាចមានខ្ទិះតែមួយផ្លែ ឬច្រើនបំផុត៣ផ្លែប៉ុណ្ណោះ។​​ ធ្វើម៉េចដឹងថាផ្លែណាខ្ទិះ​​ មួយណាមិនទៅ?​​ គឺយកដូងចាស់មកក្រឡុកមើល បើមិនឮសូទឹកទេគឺវាជាផ្លែខ្ទិះហើយ ៕