ក្រុមហ៊ុនអ៊ិនធឺណិត TODAY Communication គឺជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតកម្រិតខ្ពស់ មួយដែលកំពុងទទួលបានការទុកចិត្តទាំងគុណភាព និងសេវាកម្មរបស់ខ្លួនមិនថាតែ ក្រុមហ៊ុនអាជីវកម្ម សហគ្រាស ឬតាមគេហដ្ឋាននោះទេ។

 

បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងផ្តល់ជូនសេវាកម្មជាច្រើនជម្រើសដល់បណ្តាលអាជីវកម្ម និងសហគ្រាសនានាដែលមានដូចជា Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting។

 

ក្នុងចំណោមកញ្ចប់សេវាកម្មខាងលើក្រុមហ៊ុនបានដាក់ចេញនូវប្រូម៉ូសិនពិសេសសម្រាប់ កញ្ចប់ BBI ដែលរាល់ក្រុមហ៊ុនអាជីវកម្ម សហគ្រាសនានាដែលបានជាវកញ្ចប់សេវាកម្មនេះ រៀងរាល់សប្តាហ៍ទី ២នៃខែនឹងទទួលបានល្បឿនគុណនឹង ២ ជារៀងរហូត។

 

លោក ចន្ធី សុធន ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអុិនធឺណិត TODAY Communication បានលើកឡើងថា ប្រូម៉ូសិនពិសេសដែលក្រុមហ៊ុនបានដាក់ចេញគឺពិតជាមានអត្ថប្រយោជន៍ ដល់បណ្តាលក្រុមហ៊ុនក៏ដូចជាសហគ្រាសផ្សេងៗច្រើនមែនទែន ដោយហេតុថាសេវាកម្ម របស់ក្រុមហ៊ុនជាប្រភេទសេវាកម្មកម្រិតខ្ពស់ដែលធានាជូននូវគុណភាព ហើយអតិថិជនក៏ នឹងទទួលបានល្បឿនទ្វេដងផងដែរ។ នេះជាផ្នែកមួយដែលក្រុមហ៊ុនបាននឹងកំពុងយកចិត្តទុក ដាក់ដល់អតិថិជន ហើយប្រសិនបើបណ្តាលក្រុមហ៊ុនអាជីវកម្មនានាមានចំងល់ ឬបញ្ហាផ្សេងៗចង់ប្រឹក្សានោះក្រុមហ៊ុននឹងផ្តល់ជូនដោយឥតគិតថ្លៃ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។