រាជធានីភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារសំណង់កំពុងសាងសង់មួយកន្លែង បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។


តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងធ្វើការធម្មតាសុខៗ ស្រាប់តែធ្លាក់ពីលើចុះក្រោមកំពស់ប្រហែល៥ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនតាមរថយន្តសាមុយឯកជន បញ្ជូនទៅសង្រ្គោះបន្តភ្លាមៗនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចចុះសាកសួរបន្ថែមពីករណីខាងលើ៕