បរទេស៖ កាលពីថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០១៩ សារព័ត៌មានបរទេសបានចុះផ្សាយថា ព្រះចៅ Esvi 3 របស់ព្រះរាជាណាចក្រអេសសាវ៉ានី (Kingdom of Esavani) ឬឈ្មោះដើមថា Swaziland ដែលជាប្រទេសមួយនៅទ្វីបអាហ្វ្រិក បានចំណាយទឹកប្រាក់ជាង១៣លានផោន ទិញរថយន្តស៊េរីទំនើបចំនួន១៣៩គ្រឿង សម្រាប់ព្រះមហេសី ទាំង១៤នាក់ របស់ព្រះអង្គ។

សារព័ត៌មានបានចុះផ្សាយថា រថយន្តទំនើបទាំងនេះ មានម៉ាក Rolls-Royces ១៩គ្រឿង និង BMW ១២០គ្រឿង ដែលមួយចំនួនត្រូវបាននាំចូលតាំងពីដើមខែមក ហើយរថយន្ត BMW X3 និង BMW Series 5 ដែលរថយន្តនីមួយៗមានតម្លៃជាង ៣ ម៉ឺនផោនឯណោះ ។