ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ជួយ​សង្គ្រោះ​យក​ដង​យោង​ចេញ​ដែល​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​បាក់​សង្កត់​មក​លើ​អាគារ​កម្ពស់​១១​ជាន់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ គឺ​មិន​ទាន់​យក​បាន​នៅឡើយ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៩​នេះ ។​

​ជុំវិញ​ការ​បាក់ដង​យោង​សង្កត់​មក​លើ​អាគារ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ស្ថិត​នៅ​(Tower Crane) មួយ​កន្លែង មា​នទី​តាំងនៅ​ក្បាលដី​លេខ​: 1007 នៅ​ភូមិ​-​សង្កាត់​ដូច​ខាងលើ ។​

​បើ​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ​កើត​មាន​ករណី​គ្រេច​ករ​ដង​ស្ទួ​ច (Tower Crane) នេះ ដោយសារ​អ្នកម៉ៅការ​សាងសង់ បាន​ឡើង​រុះរើ​ដង​ស្ទួ​ចនេះ ខុស​លក្ខណៈ​ប​ច្ចក​ទេស ធ្វើ​ឲ្យ​ដង​ស្ទួ​ច ផ្នែក​ខាងលើ​បាន​គ្រេច​ចុះ​មក​ក្រោម យ៉ាងណា​ករណី​នេះ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។​

​បច្ចុប្បន្ន ក្រុមការងារ​ជំនាញ និង​អាជ្ញាធរ​ក្រុង​-​ខេត្ត បាន​ដាក់​កម្លាំង​នៅ​ប្រចាំការ​តាមដាន និង​រក​វិធី​ដោះស្រាយ​កាត់​ដង​យោង​ចុះ​មក​ក្រោម​ផង​ដែរ ដោយ​ចាត់វិធានការ​ណ៏​ចំពោះ​មុខ​មាន​ដូច​ជា ៖
-​ក្រុមការងារ​បាន​សម្រេច​ផ្អាក​ការ​សាងសង់​ការដ្ឋាន​ទាំងស្រុង និង​ជម្លៀស​កម្មករ​ដែល​កំពុងធ្វើការ​ចេញពី​ការដ្ឋាន​ទាំងអស់ ។​
-​ក្រុមការងារ​បាន​ហ៊ុំ​ព័​ទ្ឋ​ការដ្ឋាន​ខាងលើ និង​បាន​ណែនាំ​ឲ​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​ខាង​ចាកចេញ​ជា​បណ្តោះអាសន្ន ។​
-​ក្រុមការងារ​ជំនាញ និង​អាជ្ញាធរ​ក្រុង​-​ខេត្ត បាន​ដាក់​កម្លាំង​នៅ​ប្រចាំការ​តាមដាន និង​រក​វិធី​ដោះស្រាយ​កាត់​ដង​ស្ទូច​ចុះ​មក​ក្រោម ៕