រាជធានីភ្នំពេញ៖ កម្លាំងជំនាញ (ក៦) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងដឹកនាំសម្របសម្រួលដោយលោក សឿន មុនីរត្ន័ ព្រះរាជអជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ រួមជាមួយថ្នាំញៀនជាង១គីឡូក្រាម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះ លេខ៤Z ផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។


ជនសង្ស័យឈ្មោះ KEK CHIN SENG ភេទប្រុស ជនជាតិម៉ាឡេស៊ី កើតថ្ងៃ០៧ ខែតុលា ឆ្នាំ១៩៨០ មុខរបរបម្រើការងារនៅកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ A37098072។


ការចុះប្រតិបត្ដិការបង្ក្រាបនេះ កម្លាំងនគរបាលចាប់យកវត្ថុតាងសារធាតុញៀនរួមមាន៖ អ៊ិចស្តាស៊ី១,០៩៩.៨៧ក្រាម, កេតាមីន២៩.៥៥ ក្រាម, មេតំហ្វេតាមីន (ICE) ០.៨៨ក្រាម, នីមេតាហ្សេប៉ាម ៤៤.៩៩ក្រាម ។ សរុបរួមទម្ងន់១គីឡូ ១៧៥.២៩ក្រ ៕