ខេត្តកំពង់ចាម៖ កាលពីថ្មីៗនេះ មានហ្វេសប៊ុកឈ្មោះកំពង់ចាមកំពង់ចិត្ត បានបង្ហោះរូបភាពគួរឲ្យចាប់អារម្មណ៍ចំនួន៣សន្លឹក ភ្ជាប់ជាមួយសំណេរថា “គាំទ្រសកម្មភាពនគរបាលចរាចរណ៍គោលដៅគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម បានជួយលោកតាជិះកង់ម្នាក់បណ្តើរឡើងស្ពានគីហ្សូណា នេះជាមន្ត្រីប៉ូលិសបម្រើប្រជាពលរដ្ឋ»។


រូបថតទង្វើល្អរបស់ប៉ូលិសចរាចរពាក់ស័ក្តិ១ បានធ្វើឲ្យមហាជនពេញចិត្តស្តូក និងកោតសរសើរ ដោយមានអ្នកខ្លះថា បើមានមន្ត្រីល្អបែបនេះច្រើន ប្រជាពលរដ្ឋនឹងសប្បាយចិត្ត ហើយតែងតែគោរពស្រលាញ់ជានិច្ច។ ខណៈដែលអ្នកខ្លះទៀតលើកឡើងថា មន្ត្រីប៉ូលិសចរាចរដែលតែងតែចាំជំរិតយកលុយពីប្រជាពលរដ្ឋ គួរណាតែចេះខ្មាសលោកពូប៉ូលិសម្នាក់នេះផង ៕