គេ​អាច​ចិញ្ចឹម​កង្កែប​តាម​វិធីសាស្ត្រ​ច្រើនយ៉ាង អាស្រ័យ​ដោយ​ប្រាក់កាស និង​គោលដៅ​របស់​អ្នក​ចិញ្ចឹម​។ ប៉ុន្តេ​ជាទូទៅ​ការចិញ្ចឹម​នៅក្នុងអាង​ស៊ី​ម៉ង់ មាន​ប្រសិទ្ធិភាព​ជាង ព្រមទាំង​អាច​ប្រើការ​បាន​យូរអង្វែង​ទៅមុខ​ទៀត​ផង​។​

​​កង្កែប​អាច​ចិញ្ចឹម​នៅ​ទីណា​ក៏បាន សូម្បី​អាង​ស៊ីម៉ង់​ដែល​ចោល​មិន​ប្រើការ​ក៏​អាច​យក​មក​ធ្វើជា​កន្លែង​ចិញ្ចឹម​កង្កែប​បានដែរ​។ ក្រៅ​ពី​ការចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ យើង​ក៏​អាច​ចិញ្ចឹម​វា​ក្នុង​ស្រះ ឬ​ចិញ្ចឹម​ក្នុង​ស្បៃ​ដាក់​ក្នុង​បឹង ឬ​ត្រពាំង​ធំៗ​ក៏បាន រឿងនេះ​វា​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​អ្នក​ចិញ្ចឹម និង​ស្ថានភាព​អំណោយផល​ជាក់ស្តែង​ប៉ុណ្ណោះ​។​

​ ​វិធី​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ : យើង​អាច​ធ្វើ​អាង​ស៊ីម៉ង់​មាន​ទំហំ​

​- 2m x 3m = 6 ម៉ែត្រការ៉េ​

​ ​- 2m x 5m = 10 ម៉ែត្រការ៉េ​

​ ​- 3m x 5m = 15 ម៉ែត្រការ៉េ​

​ ​- 4m x 6m = 24 ម៉ែត្រការ៉េ​

​ ​- 5m x 6m = 30 ម៉ែត្រការ៉េ​

ឬ​អាច​ធ្វើ​អាង​ធំ​ជាង​នេះ​ក៏​បាន​ទៅ​តាម​ការ​ចូល​ចិត្ត និង​អាស្រ័យ​ទៅ​តាម​ទីកន្លែង​សម្រាប់​ធ្វើ​វា​។ អាង​ត្រូវ​មាន​កំពស់ 1.2 ទៅ 1.5 ម៉ែត្រ ដើម្បី​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ​។ បាត​ស្រះ​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ទៅ​ម្ខាង​ប្រមាណ​ជា ៥​ដឺ​ក្រេ ដើម្បី​ឲ្យ​ងាយស្រួល​ប្តូរ​ទឹក ដោយ​រៀប​ឲ្យមាន​ជា​ប្រព័ន្ធ​បង្ហូរ​ទឹកចេ​ញ​-​ចូល ឲ្យ​រួច​ស្រេច​។ នៅ​ពី​លើ​អាង​ត្រូវមាន​ដំបូល​ស្បៃ​នីឡុង ដើម្បី​បញ្ចៀស​កំដៅ​ទាំងមូល​ចូលក្នុង​អាង ធ្វើឲ្យ​សីតុណ្ហភាព​ក្នុងអាង​កើន​កំដៅ​។ តែ​ក៏​មិនគួរ​បាំង​អាង​ចិញ្ចឹម​ឲ្យ​ង​ងិ​ត ឬ​ត្រជាក់​ពេក​នោះ​ដែរ​។ ចំណែក​កម្រិត​កំពស់​ទឹក​ក្នុង​អាង គឺ​ត្រូវ​រក្សា​ឲ្យនៅ​ត្រឹម ១​ភាគ​២ ឬ​២​ភាគ​៣ នៃ​ខ្លួន​កង្កែប​បាន ហើយ​មិន​ត្រូវ​ឲ្យ​ច្រើន​ជាង​នេះ​ឡើយ​។ ត្រូវ​បាញ់​ទឹក​សាច​ដាក់​កង្កែប​ជាប្រចាំ នៅ​ពេល​មេឃ​មាន​កំដៅ​ខ្លាំង​។​

+ដង់ស៊ីតេ​កូន​កង្កែប​សម្រាប់​ចិញ្ចឹម :​ ​

​ ​- នៅក្នុង​ខែ​ទីមួយ : លែង​កូន​កង្កែប ១៥០-២០០

ក្នុង​មួយ​ម៉ែត្រការ៉េ​

​ ​- នៅក្នុង​ខែ​ទី​ពីរ : លែង​កូន​កង្កែប ១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​

​ ​- នៅក្នុង​ខែ​ទី​បី : លែង​កូន​កង្កែប ៨០-១០០ ក្នុង​មួយ​ម៉ែត្រការ៉េ​

​ ​ក្រោយពេល​ព្រលែង និង​ចិញ្ចឹម​បាន​ពី ៧ ទៅ ១០​ថ្ងៃ ត្រូវ​ចាប់​យក​កូន​កង្កែប​ក្នុង​ហ្វូង ជ្រើស​យក​តែ​កូន​ណា​ដែល​ធំជាងគេ ដើម្បី​បញ្ចៀស​កុំឲ្យ​វា​ស៊ីគ្នា​។ នៅពេល​កង្កែប​មាន​ទម្ងន់​បាន​ពី ៥០-៦០​ក្រាម ការ​ស៊ីគ្នា​របស់​កង្កែប​នឹង​ថយចុះ តែ​គួរ​ផ្លាស់ប្តូរ​ទឹក​ជាប្រចាំ​ឲ្យ​វា​។ ទឹក​សម្រាប់​ផ្លាស់ប្តូរ​អាច​ប្រើ​ទឹកទន្លេ ទឹក​អ​ណ្តូ ទឹក​ស្រះ តែ​ត្រូវ​ធានា​ឲ្យបាន​ថា ជា​ទឹកស្អាត ដោយ​ច្រោះ​វា​តាមរយៈ​ដីខ្សាច់ ឬ​ប្រើ​ស្បៃ​សម្រាប់​ច្រោះ​ក៏បាន ត្រូវ​ព្យាយា​មឲ្យកង្កែប​ស៊ី​ឲ្យបាន​ច្រើន​ដង​ក្នុង ១​ថ្ងៃ​។​

+ការឲ្យ​ចំណី៖

​ ​- ត្រូវ​ផ្តល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម ចំនួន ៣ ទៅ ៤​ដង​ក្នុង​មួយថ្ងៃ​។​

​ ​- ត្រូវ​ផ្តល់​ចំណី​ចំនួន ៣ ទៅ ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០​ក្រាម ចំនួន ២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ​។​

​​កង្កែប​វា​ស៊ី​ច្រើន​នៅពេល​ព្រលប់ និង​ពេលយប់ ពេល​ថ្ងៃ​វា​មិនសូវ​ស៊ី​ទេ ចំណី​ត្រូវ​ផ្តល់​ឲ្យ​វា​នៅ​ពេលយប់​ស្មើ ២​ភាគ​៣ នៃ​ចំណី ដូច្នេះ​ឲ្យ​វា​ស៊ី​តែ​មួយ​ភាគ​បាន​ហើយ​នៅ​ពេល​ថ្ងៃ​។​

​​ចំណី​សម្រាប់​ផ្តល់​ឲ្យ​កង្កែប​ត្រូវលាយ​បន្ថែម​វីតាមីន​សេ (C) និង​មេ​រំលាយ​ចំណី ដើម្បី​ជួយ​ឲ្យ​កង្កែប​បង្កើន​ថាមពល​សុខភាព និង​អាច​កិន​រំលាយ​ចំណី​បាន​ល្អ​។​

​បើ​យើង​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់​ត្រូវ​ដាក់​ទឹក​ឲ្យមាន​កំ​ពស់ត្រឹម ១០ ទៅ ២០​សង្ទីម៉ែត្រ​បាន​ហើយ លៃ​ធ្វើយ៉ាងណា​កុំឲ្យ​កម្រិត​ទឹ​កខ្ពស់​ជាង​នេះ​ឲ្យសោះ ទោះបី​ទឹក​មាន​ជម្រៅ​រាក់​ក៏ដោយ ក៏​ត្រូវតែ​ដាក់​ក្បួន​ដោយ​ប្រើ​បំពង់​ទីប​ជ័រ ធ្វើ​ជា​ពោង​បិទ​ចុង​សងខាង ឬ​ប្រើ​ឫស្សី​ច្នៃ​ធ្វើ​ជា​ក្បួន​ក៏បាន សម្រាប់​ឲ្យ​កង្កែប​ឡើងមក​ទំ នៅពេល​វា​ត្រូវការ យើង​អាច​ប្រើ​វត្ថុ​អ្វី​ក៏​បាន បើ​យល់ថា​អាច​ឲ្យ​កង្កែ​បឡើង​ទុំ​បាន​។ អ្វី​ដែល​ប្រើ​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទុំ​នោះ គឺ​ត្រូវ​ធានា​ឲ្យបាន​ថា កង្កែប​ទាំងអស់​អាច​ឡើង​ទំ​បាន តែ​មិន​ត្រូវ​ឲ្យ​ចង្អៀត​ពេក​សម្រាប់​វា​ឡើយ គ្រឿង​សម្រាប់​ឲ្យ​កង្កែ​បឡើង​ទំ​អាច​មាន​ទំហំ​ស្មើ ១​ភាគ​៣ ឬ ១​ភាគ​២ នៃ​ទំហំ​អាង​។​

​ ​+ការចិញ្ចឹម​កង្កែប​ក្នុង​ស្រះ​ដី :

​ ​ស្រះ​អាចមាន​ទំហំ​ចាប់ពី ៣០ ទៅ ៣០០​ម៉ែត្រការ៉េ (4 x 8, 5 x 10, 10 x 20)​។ ស្រះ​ចិញ្ចឹម​មិន​ត្រូវ​ឲ្យ​ធំ​ពេក​ទេ ព្រោះ​អាច​ពិបាក​គ្រប់គ្រង​វា​។ នៅ​ជុំវិញ​ស្រះ​ត្រូវ​ហ៊ុំ​ព័ន្ធ​ដោយ​ស្បៃ​នីឡុង មាន​កំពស់​មួយ​ម៉ែត្រ ដើម្បី​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ គ្រឿង​សម្រាប់​ហ៊ុំ​ព័ន្ធ​ស្រះ​នេះ​អាច​ប្រើ​អ្វី​ក៏​បាន ឲ្យតែ​អាច​ការពារ​កុំឲ្យ​កង្កែបលោត​ចេញ​បាន​។​

​ ​ចំណែក​កម្រិត​ទឹក​ក្នុង​ស្រះ ត្រូវ​មាន​កំពស់​ត្រឹមតែ ២០ ទៅ ៣០​សង្ទីម៉ែត្រ​បាន​ហើយ ព្រមទាំង​រៀប​ច​ចំ​ប្រព័ន្ធ​សម្រាប់​បូមទឹក​ចេញចូល ដើម្បី​គ្រប់គ្រង​កំពស់​ទឹក​ក្នុង​ស្រះ​។​

https://1.bp.blogspot.com/-_WYvhrU5vgM/Xc5SQLMchFI/AAAAAAAAHlM/DSw3z1KqtvgZGL9yomQepmgST22Rfd9MgCLcBGAsYHQ/s1600/DSC07112.JPG ដង់ស៊ីតេ​កង្កែប​ក្នុង​ស្រះ អាចដាក់​បាន​ចំនួន ៦០ ទៅ ៨០​ក្បាល ក្នុង​មួយ​ម៉ែត្រការ៉េ នៅក្នុង​ខែ​ដំបូង តែ​គួរឲ្យ​មាន​គ្រឿង​សម្រាប់កង្កែ​ប​ឡើងទំ​ដូច​ក្នុង​អាង​ស៊ីម៉ង់​ដែរ (​កំប្លោក​ក៏​អាច​ប្រើ​ធ្វើជា​កន្លែងឲ្យក​ង្កែ​បឡើង​ទំបាន​ដូចគ្នា តែ​មិន​ត្រូវ​ឲ្យ​ច្រើនពេក​ទេ​)​។​

​ ​ទឹក​ក្នុង​ស្រះ​ត្រូវ​ផ្លាស់ប្តូរ​ឲ្យបាន​រាល់​ថ្ងៃ ដើម្បី​ចៀសវាង​កុំឲ្យ​កង្កែ​បមាន​ជម្ងឺ ដោយ​ប្តូរ​ត្រឹម ១​ភាគ​៣ ឬ ១​ភាគ​៤ នៃ​ទឹក​។ ការចិញ្ចឹម​ក្នុង​ស្រះ​ដី​ចំណាយ​កម្លាំង​តិច​ជាង​ការចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ង់ ទាំង​ការចំណាយ​នា​ពេល​ដំបូង​ក៏​តិចជាង​ដែរ​។​

​សូម​រើស​តែ​កង្កែប​ណា​ដែល​ធំ​ជាងគេ​ក្នុង​ចំណោម​កូន​មក​ចិញ្ចឹម ដើម្បី​រក្សាបាន​នូវ​ពូជ​កង្កែប​ឆាប់​ធំ មួយទៀត​នោះ​ត្រូវ​ចាំ​ថា ការចិញ្ចឹម​ក្នុង​ស្រះ​មាន​អត្រា​រស់​ទាប​ជាង​ចិញ្ចឹម​ក្នុង​អាង​៕​