ខេត្តត្បូងឃ្មុំ៖ យុវជនឈាមរាវម្នាក់ តូចចិត្តនឹងនារីជាគូដណ្តឹងសុំផ្តាច់ពាក្យផ្តាច់ចំណងស្នេហ៍ ស្រាប់តែគិតខ្លីលែងចង់រស់តទៅទៀត ក៏ចង.កស្លាប់យ៉ាងអាណោចអាធ័ម នៅយប់ថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលវិហារ ហៅមាត់ឃ្មង់ ឃុំជីរោទី២ ស្រុក/ខេត្តត្បូងឃ្មុំ។


ជនរងគ្រោះដែលគិតខ្លីចង.កស្លាប់មានឈ្មោះផល ភា អាយុ២៣ឆ្នាំ ចំណែក នារីជាគូដណ្ដឹងឈ្មោះ ម៉ាប់ ស្រីវីន រស់នៅភូមិឃុំជាមួយគ្នា។ ជនរងគ្រោះបានសម្រេចចង.កធ្វើអត្តឃាតខ្លួន ក្រោយពីនារីជាគូដណ្ដឹងសុំផ្ដាច់ពាក្យ ផ្តាច់ចំណងស្នេហា។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យ សពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.កប្រាកដមែន មិនមានពាក់ព័ន្ធនឹងករណីអ្វីទេ ។ បន្ទាប់មក បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕