បរទេស៖ កាលពីថ្មីៗនេះ មានគូស្នេហ៍វ័យក្មេងមួយគូបានជួបរឿងប្រេះឆា ហើយធ្វើដូចអត់មានកន្លែងណាស់ទៅ បែរជាមកឈ្លោះគ្នានៅកណ្ដាលផ្លូវមិនខ្លាចមានគ្រោះថ្នាក់អ្វីទាំងអស់ ខណៈនោះមានរថយន្ត១គ្រឿងបើកក្នុងល្បឿនលឿនមកដល់គេចមិនទាន់ ក៏បុកគេយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតដូចបាល់ ហើយនារីជាគូស្នេហ៍បានស្លាប់ភ្លាមៗនៅកន្លែង និងភាគីខាងប្រុស រងរបួសធ្ងន់។

គូស្នេហ៍វ័យក្មេងរងគ្រោះនេះ មិនត្រូវបានស្គាល់ឈ្មោះទេ គ្រាន់តែដឹងថាជាសិស្សនៅវិទ្យាល័យមួយ ហើយហេតុការណ៍ដ៏រន្ធត់នេះ នៅឯទីក្រុង Guangzhou ប្រទេសចិន។
យោងតាមវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាព មានរយៈពេល៤៩នាទី បានបង្ហាញថា នារីជាសង្សារបានដើរទៅចាប់ស្មាមិត្តប្រុសរបស់នាង នៅកណ្តាលផ្លូវ ពេលនោះមិត្តប្រុសមិនប្រណី បានអុកនាងមួយកែងចំពោះ បណ្ដាលឲ្យនាងឈឺចុកចាប់លុតជង្គង់ ហើយមិត្តប្រុសបម្រុងដើរចូលទៅចិញ្ចើមផ្លូវវិញ។ ស្រាប់តែមានរថយន្ដមួយគ្រឿង បើកក្នុងល្បឿនលឿនដូចហោះ ទៅបុកពួកគេទាំងពីរ បណ្ដាលឲ្យនារីរងគ្រោះដូចបាល់ជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង រីឯមិត្តប្រុសរបស់នាងគ្រាន់តែរងរបួសប៉ុណ្ណោះ។






ក្រោយកើតហេតុ បុរសដែលជាមិត្តប្រុសត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទបំពានចរាចរណ៍ដែលបានឈ្លោះប្រកែកគ្នានៅលើដងផ្លូវ។ ចំណែកអ្នកបើកបររថយន្ដបង្កត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់៕
សូមប្រិយមិត្តទស្សនាវីដេអូ ដែលរថយន្តបុកគូស្នេហ៍រងគ្រោះ កំពុងឈ្លោះគ្នា នៅកណ្តាលផ្លូវដូចក្រោម៖