ខេត្តកំពង់ស្ពឺ៖ លោក ម៉ាន់ ប៊ុនធឿន អ្នកកាសែតជើងចាស់ ធ្លាប់បម្រើការងារជូនអង្គភាពព័ត៌មានជាច្រើននៅក្នុងប្រទេស បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ត្រូវគ្រួសារបញ្ជូនទៅមន្ទីរកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ តែក្រុមគ្រួសារជួបបញ្ហាខ្វះខាតប្រាក់ សុំអំពាវនាវដល់សប្បុរសជន និងអ្នករួមអាជីពជួយថវិកា ដើម្បីព្យាបាលជំងឺផង។


កាលអំឡុងឆ្នាំ១៩៩៣ លោក ម៉ាន់ ប៊ុនធឿន ជាស្ថាបនិកមួយរូបរបស់កាសែតរស្មីកម្ពុជា ។ ឆ្នាំ១៩៩៧ ជានិពន្ធនាយកកាសែតដំណឹងពេលល្ងាច។ ឆ្នាំ២០០៣ ជានិពន្ធនាយកកាសែតសហស្សវត្សថ្មី ហើយចាប់ឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ ធ្លាប់ធ្វើជានិពន្ធនាយកកាសែតកម្ពុជាថ្មី ហើយលោកក៏បានសរសេរអត្ថបទឲ្យកាសែតធំៗមួយចំនួនទៀតធ្វើការចេញផ្សាយផងដែរ។


បច្ចុប្បន្នលោក ម៉ាន់ ប៊ុនធឿន កំពុងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរបំផុត។លេខទូរស័ទ្ទសម្រាប់ទំនាក់ទំនងក្រុមគ្រួសារលោក ម៉ាន់ ប៊ុនធឿន៖ ០១០ ៧៥ ៥៥ ៨១៕