បរទេស៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ គេហទំព័រ world buzz បានចុះផ្សាយហេតុការណ៏គួរឲ្យរន្ធត់ចិត្តមួយបានកើតឡើងចំពោះសិស្សសាលាស្រីម្នាក់ ស្ថិតនៅក្នុងប្រទេសចិន ស្រ្ដីរងគ្រោះមានឈ្មោះTing(ទីង) នាងបានរអិលធ្លាក់ ពីជម្រាលជើងភ្នំមានជម្រៅរហូតដល់២០០ម៉ែត្រ ពេលដែលនាងកំពុងតែថតស៊ែរហ្វី។

តាមការចុះផ្សាយរបស់សារពត៌មានបានឲ្យដឹងថា នាងបានទៅកំសាន្ដនៅកន្លែងកើតហេតុនោះ ដោយនាងព្យាយាមឈរថតរូបនៅកន្លែងទីទួលខ្ពស់ ដើម្បីផ្ដិតយកទេសភាពដ៏ស្រស់ត្រកាល ដើម្បីបង្ហោះចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទាញឲ្យមានមនុស្សចូលទៅចុចឡាយ នឹងខមមិន តែអ្នកណាទៅដឹងថាមានហេតុការណ៏អាក្រក់នេះកើតឡើង ដែលជាហេតុធ្វើឲ្យរូបនាងរអិលជើងធ្លាក់ចុះទៅក្រោម ខណៈពេលដែលពុំមាននរណាម្នាក់បានដឹងពីហេតុការណ៏គ្រោះថ្នាក់មួយនេះ។

រហូតដល់ពេលរសៀល មិត្តភក្ដិរបស់នាងបានធ្វើការទំនាក់ទំនងនាងតាមបណ្ដាញប្រព័ន្ធទូរសព្ទ័ តែពុំមានការឆ្លើយតបមកវិញទាល់តែសោះ ទើបពួកគេធ្វើការរាយការណ៏ពីការបាត់ខ្លួនរបស់នាងដើម្បីឲ្យប៉ូលីសធ្វើអន្ដរាគមន៏ស្វែងរក ក្រោយមកប៉ូលីសក៏បានទៅដល់កន្លែងកើតហេតុ ហើយធ្វើការឆែកកាំមេរ៉ាសុវត្ថិភាព ទើបដឹងថានាងធ្លាក់ពីលើភ្នំតែម្ដង។

ខាងអាជ្ញាធរឧទ្យានជាតិបានជួយត្រួតពិនិត្យ និងសហការជាមួយក្រុមគ្រួសារសពដើម្បីនាំយកសពទៅធ្វើបុណ្យតាមប្រពៃណី រួមទាំងបានផ្ដល់ប្រាក់លើកទឹកចិត្តចំនួន៤០០០យន់ ដល់ក្រុមគ្រួសារសពផងដែរ ៕