រាជធានីភ្នំពេញ៖ ឃាត់ខ្លួនម្នាក់ជនសង័្សយពាក់ព័ន្ធជួញដូរសារធាតុញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៣៤ ភូមិ០៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ជនសង័្សយឈ្មោះ ឡេង សុភក្ត្រ័ ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិបូរីចំការស្វាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានដកហូតវត្ថុតាង មាន ម៉ូតូ១គ្រឿង ម៉ាក់ ឌុក ពណ៏ ខ្មៅស្លាក លេខ1GR. ៦៦៤២, ទូរសព្ទ័ដៃ ២ គ្រឿង ម៉ាក់ Vivo លេខ ០៩៧៥៨៥៩១១ និងម៉ាក អំប៉ូល លេខ ០១១៣៩២០២១, ម្សៅក្រាម ពណ៌សថ្លាចំនួន ២កញ្ចប់ធំ, កាបូបចំនួន១ ពណ៍សូកូឡា, ប្រាក់រៀលចំនួន១០ម៉ឺន ប្រាំពាន់រៀល និងថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកឃើញជនសង័្សយមានសារធាតុញៀនក្នុងទឹកនោម បញ្ជូនទៅអធិការដ្ធាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕