បរទេស៖ ថ្មីៗនេះមានរឿងដ៏ហួសចិត្តមួយបានកើតឡើងនៅប្រទេសថៃ ដែលមើលទៅដូចគួរឲ្យភ្ញាក់ផ្អើលបន្តិច គួរឲ្យចង់សើចបន្តិច ​ពេលដែលម្ចាស់ផេកហ្វេសប៊ុកមួយបានបង្ហោះរូបភាពសិស្សសាលាស្រីម្នាក់បានចុះមកអនុវត្តន៏ការក្នុងមន្ទីរពេទ្យ ដោយជាប់ជាមួយឈុតសម្លៀកបំពាក់បវរកញ្ញាប្រកួតថ្ងៃបណ្ដែតប្រទីប ក្នុងថ្ងៃតែមួយជាមួយថ្ងៃអនុវត្តន៏ការងារផ្ទាល់ ហើយត្រូវថ្ងៃប្រឡងទៀតផង។

ផេកហ្វេសប៊ុកមួយ បានបង្ហោះរូបភាពគួរឲ្យខ្លាច តែបើពិនិត្យមើលទៅលើរូបភាពឃើញក្បាលស្រ្ដីម្នាក់ឈរក្បែរគ្រែ ខណះពេលដែលកំពុងត្រៀមបង្កើតកូន។

ហើយម្ចាស់ផេកនេះបានផុសដោយពាំនាំនូវពាក្យពេចន៏មួយចំនួនថា ថ្ងៃប្រឡងឡៃក្រថុងម្ចាស់ក្សត្រីសម្រស់ត្រូវតែចូលរួមប្រកួត តែប្រឡងឆ្មបទោះជាយ៉ាងណាក៏ដោយក៏ត្រូវតែមក…កុំឆ្ងល់មិនមែនខ្មោចទេ ៕