បរទេស(ថៃ)៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កាសែតក្នុងស្រុកថៃបានចុះផ្សាយ មានករណីក្រឡាប់ឡាន ដឹកសិស្សសាលា ដែលហេតុការណ៏នេះដែរបានកើតឡើង ប្រហែលម៉ោង៧ព្រឹក នៅចំហៀងថ្នល់ ភូមិលេខ៥ ខេត្តមឿងឡូបប៊ួរី ដែលបណ្ដាលឲ្យសិស្សសាលា១៨នាក់រងរបួស និងតាកុងឡានក៏រងរបួសដែរ សរុបទាំងអស់១៩នាក់។

តាមការរៀបរាប់របស់ពីបុរសតៃកុងឡានវ័យ៣៦ឆ្នាំ ថាពេលគាត់បានដឹកក្មេងសិស្សសាលាមានអាយុចាប់ពី១២-២០ឆ្នាំ ដើម្បីឆ្ពោះទៅសាលារៀន ពេលបើកបរមកដល់កន្លែងកើតហេតុស្រាប់តែកង់រថយន្ដបានផ្ទុះឡើង ធ្វើឲ្យរូបគាត់មិនអាចគ្របគ្រងចង្កូតរថយន្ដបានឡើយ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ដូចការរៀបរាប់ខាងលើ។

សូមបញ្ជាក់ម្ដងទៀតថា ចំពោះអ្នកដំណើរនៅក្នុងរថយន្ដនេះមានទាំងអស់១៩នាក់ ហើយភ្លាមៗនោះអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកឯរថយន្ដវិញត្រូវបានសម្ថកិច្ចយកទៅរក្សាទុក នឹងបន្តធ្វើការស៊ើបអង្កេតរកមូលហេតុឲ្យបានច្បាស់បន្ថែម ៕