មន្ត្រីរាជកា​រ​​​នៅខេត្តព្រះវិហារម្នាក់ លោក សោ លឹមហេង ឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីព្រឹកថ្ងៃទី២៨ ខែតុលាកន្លងទៅ គ្រាដែលលោកនាំប្អូនៗទៅស្ទូចត្រី។

លោកថា៖ «ចិត្តខ្ញុំចេះតែចង់ទៅស្ទូចត្រីនៅបឹងនោះ ប៉ុន្តែទាល់តែព្រឹកថ្ងៃទី២៨ ម៉ោងប្រហែល៩ព្រឹកទើបខ្ញុំបានទៅស្ទូច។ ពេលស្ទូចមេឃចាប់ផ្តើមក្តៅខ្ញុំក៏នឹកចង់ផឹកវើក WURKZ ក៏ដើរទៅទិញនៅតូបដាច់ស្រយាលមួយក្បែរនោះ។ ស្រាប់តែគាស់បានបន្តិចមិនទាន់ដាច់ផង ត្រីវាស៊ីសន្ទូច ខ្ញុំក៏ទុកវើក WURKZ មួយឡែក ដើម្បីដោះសន្ទូច ហើយខ្ញុំក៏មកអ៊ុតម្តងទៀត ស្រាប់តែឃើញ៤០លានរៀល។ អានេះបានគេថា ហេងមែនៗ»។

លោកបញ្ជាក់បន្តថា៖ «ទឹកប្រាក់នេះមកចំពេលណាស់ ព្រោះថ្ងៃទី​២២ វិច្ឆិកានេះ ខ្ញុំត្រៀមខ្លួនចូលរោងការធ្វើជា​កូនកំលោះ​ហើយ ហើយក៏កំពុងពិបាកចិត្តតិចៗដែរ ថារៀបការហើយចង់បង្កើតមុខរបរប្រចាំត្រកូលមួយជាមួយគ្រួសារថ្មីរបស់ខ្ញុំ គឺលក់គ្រឿងសង្ហារឹមព្រោះគ្រួសារខ្ញុំធ្លាប់ជាអ្នកលក់ស្រាប់។ ពេលនេះខ្ញុំអស់បារម្ភហើយ ហើយក៏នឹងត្រៀមខ្លួនក្លាយជាកូនកំលោះ​យ៉ាងសប្បាយចិត្តបំផុតដែរ»៕