រាជធានីភ្នំពេញ ៖ ទីបំផុតតារាសម្តែងជើងចាស់ លោក ជា សំណាង ដែលទស្សនិកជនភាគច្រើនគិតថា លោកមានប្រពន្ធកូនរួចហើយ ប៉ុន្តែជាក់ស្តែងលោក ទើបតែសម្រេចចិត្តចូលរោងការជាមួយនឹងតារាម៉ូដែល មានសម្រស់ស្រស់សោភា និងជាកូនចៅអ្នករស់នៅក្នុងខេត្តកំពត។


លោក សាវិន ហ្វីលីព បានសរសេរសារបង្ហោះលើហ្វេសប៊ុក កាលពី១ម៉ោងមុនថា «សូមចូលរួមអបអរសាទរសំឡាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះ ជាមួយតារាម៉ូឌែលស្រករក្រោយ ក្នុងខេត្តកំពត។ សូមសំឡាញ់មានសុភមង្គលជារៀងរហូត»។


សូមបញ្ជាក់ថា លោក ជា សំណាង ចូលដល់ឆ្នាំ២០១៩នេះ គឺមានវ័យ៤៩ឆ្នាំហើយ។ ពេលឃើញតារាសម្តែងជើងចាស់នេះរៀបការជាមួយនឹងកូនក្រមុំស្រស់ស្អាត ទស្សនិកជន និងអ្នករួមអាជីពសិល្បៈ បានជូនពរលោកឲ្យមានសុភមង្គល៕