ខេត្តកណ្តាល៖ យុវតីវ័យក្មេង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួន នៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល នាំមកចាត់ការតាមផ្លូវច្បាប់ ពីបទលួចម៉ូតូ។


យុវតីសង្ស័យ៣នាក់ ទី១.ឈ្មោះ ឃាង បញ្ញា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររត់តុ មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ទី២.ឈ្មោះ សុខ ម៉ីម៉ី ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា។ និងទី៣.ឈ្មោះ ពេជ បញ្ញា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា។ ដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1R-4814 ។


សមត្ថកិច្ច បញ្ជាក់ថា យុវតីសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង២១ និង១០នាទី ចំណុចភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្រោយចាប់ខ្លួន យុវតីសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងប៉ុស្តិ៍ទន្លេបិទ ជាម្ចាស់ករណី យកត្រឡប់ទៅវិញ ដើម្បីបន្តចាត់ការតាមនីតិវិធី៕