អតីតនិស្សិតម្នាក់បានចែករំលែកបទពិសោធន៏ខ្លួនឯងផ្ទាល់នូវការដាំផ្លែប៊ឺរដែលទទួលបានជោគជ័យគួរឲ្យសម្គាល់ ដោយការដាំនេះដាំនៅលើដី១ហិកតាតែប៉ុណ្ណោះ ប៉ុន្តែដូចបងប្អូនបានដឹងស្រាប់ហើយដំណាំប៊ឺរនេះ គឺជាដំណាំសេដ្ឋកិច្ច មានតម្លៃថ្លៃទាំងនៅក្នុងស្រុក និងក្រៅស្រុក។

បើតាមបទពិសោធន៍របស់គាត់ផ្ទាល់ អតីតនិស្សិតរៀនជំនាញកសិកម្មរូបនេះ គាត់ប្រើវិធីបណ្តុះពូជដោយខ្លួនឯង ព្រោះតែពូជប៊ឺររនេះមានតម្លៃថ្លៃគួរសម្យបើធៀបនឹងដំណាំហូបផ្លែដទៃទៀត ដោយកសិករត្រូវចំណាយយ៉ាងតិច៣ដុល្លារដែរក្នុងមួយកូន ពោលគឺត្រូវចំណាយចាប់ពី៩០០ទៅ១២០០ដុល្លារឯណោះក្នុងមួយហិកតា ម្លោះហើយការបណ្តុះពូជដោយខ្លួនឯងសាកសមបំផុត ប្រសិនបើអ្នកដាំចង់ចាយទុនតិច តែក៏ត្រូវរៀនពីជំនាញនេះឲ្យបានច្បាស់លាស់ជាមុនផងដែរ។

ក្រៅពីតិចនិកសន្សំដើមទុននេះ រតនាបន្ថែមថា ប្រសិនបើ​ចង់​ដាំ​ដំ​ណាំប៊ឺរ ទទួលបានជោគជ័យកសិករត្រូវដាំនៅលើដីដែល​មានជីវជាតិល្អ មានប្រព័ន្ធទឹកស្រោច​ស្រព​តាម​​លក្ខខណ្ណសមស្រប និងពិសេសត្រូវមានបច្ចេក​ទេសគ្រប់គ្រាន់ ទើបអាចដាំប័រទទួលបាន​​ទិន្នផល​​​ខ្ព​ស់។ ខណៈប៊ឺរដែលគាត់ដាំបានបន្ទាប់ពីប្រមូលផលរួចអាចលក់បានក្នុងតម្លៃខ្ពស់រហូតដល់១ម៉ឺន៥ពាន់រៀល/គីឡូក្រាម ចំណែកចូលដល់រដូវប្រមូលផលប៊ឺរពេញទីតម្លៃហាក់ធ្លាក់ជាងមុនបន្តិចដោយចុះត្រឹម១ម៉ឺនរៀន/គីឡូក្រាម សម្រាប់ទាំងការបោះដុំ និងលក់រាយ ៕