រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលបង្ហោះរូបកូនប្រុសដ៏ស្រស់ស្អាត កាលពី១២ម៉ោងមុន ដោយភ្ជាប់ជាមួយសំណេរថា « ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។

នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។ អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុពូមីងបងប្អូនទាំងអស់គ្នា 11-11-2019 ម៉ោង 01:31pm ទម្ងន់ 3.75kg»។


ដោយឡែក គណនីហ្វេសប៊ុក លោកណុប បាយ៉ារិទ្ធិ បានសរសេរយ៉ាងដូច្នេះថា៖“អបអរសាទរ ក្មួយប្រុស ឆលី អ៊ឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ាអ៊ឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះ កាលពីម៉ោង១កន្លះថ្ងៃត្រង់Congratulations»។


សូមបញ្ជាក់ថា កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និង លោកអ៊ឹង សុខលី ជាប្អូនប្រុសថៅកែផលិតកម្មរស្មីហង្សមាស បានចាប់ផ្តើមសូត្រមន្តរៀបមង្គការ នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ យ៉ាងគគ្រឹកគគ្រេង ដោយមានថ្នាក់ដឹកនាំល្បីៗ និងមិត្តសិល្បៈចូលរួមជាច្រើននាក់៕