រាជធានីភ្នំពេញ៖ អ្នកបើកបររថយន្តដឹកទឹកកកវ័យក្មេងម្នាក់ អត់មានប័ណ្ណបើកបរ បានជ្រុលចង្កូតទៅបុករះរថយន្ត៤គ្រឿងបន្តកន្ទុយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ខាងជើងស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។


ក្មេងប្រុសជាអ្នកបើកបររថយន្តបង្ក ឈ្មោះសុន ទិត្យ អាយុ១៥ឆ្នាំ ពុំមានប័ណ្ណបើកបរ បើករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ឃ្លុបដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5531 ។
មុនពេលកើតហេតុ គេឃើញ រថយន្តដឹកទឹកកក ធ្វើដំណើរតាមផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានបុករះ១. ម៉ាក ព្រូស ចំនួន២គ្រឿងរងការខូចខាតផ្នែកខាងក្រោយ ,៣. ម៉ាករ៉េវហ្វ័រ រងការខូចខាតបាក់កញ្ចក់មើលផ្លូវ និងកំពិតកំភ្លៀងមុខខាងឆ្វេង និងមួយគ្រឿងទៀត រងការខូចខាតបន្តិចបន្តួច ក៏បានបើកទៅបាត់ ។


តាមអ្នកបើកបររថយន្តបង្ក បានឱ្យដឹងថា មូលហេតុដែលបុករះបែបនេះ ដោយសារតែ រថយន្តជាន់ហ្វ្រាំងមិនស៊ី ។
ក្រោយពេលកើតហេតុ ថៅកែទឹកកក និងជាម្ចាស់រថយន្ត បានចេញមុខមកសម្របសម្រួលដោះស្រាយជួសជុលរថយន្តដែលខូចខាតទាំង៣គ្រឿង បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕