ខេត្តកំពង់ឆ្នាំង៖ លោកតាមម្នាក់ មានតួនាទីដល់ទៅមេភូមិ បែរជាគិតខ្លីចង.កសម្លាប់ខ្លួន ព្រោះតែតូចចិត្តខ្លួនឯង ដែលមានជំងឺជាច្រើនប្រភេទរួមរឹតរាងកាយ។ ហេតុការណ៍នេះ បានកើត នៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ភូមិត្រពាំងសំរោង ឃុំលង្វែក ខេត្តកំពង់ឆ្នាំង។


ជនរងគ្រោះដែលគិតខ្លីចង.កសម្លាប់ខ្លួនឈ្មោះ ជា ស៊ត អាយុ៧២ឆ្នាំ ជាជនជាតិខ្មែរ ជាមេភូមិត្រពាំងសំរោង ។ ជនរងគ្រោះ បានយកខ្សែគោមកចង.កភ្ជាប់ទៅនឹងដើមស្វាយខាងក្រោយផ្ទះ ដោយសារជនរងគ្រោះតូចចិត្តនឹងខ្លួនមានជំងឺច្រើនប្រភេទប្រចាំកាយមើលមិនជា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ បន្ទាប់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕