ខ្ជាយ ជា​រុក្ខជាតិប្រភេទប្រទាល ​មាន​មើម កម្ពស់ពី ៥០​-៨០ សង់ទីម៉ែត្រ ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់​​ ផ្កាវាពណ៌ផ្កាឈូក មានពីរទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.មនៅគែមស្រទាប់ពណ៌ក្រហមភាគ​ច្រើន​ដាំ​នៅ​តាម​ផ្ទះ​ ដើម្បី​ធ្វើ​ជា​គ្រឿង​ទេសសម្រាប់​ស្ល។ គេ​ប្រើ​មើម​របស់​រុក្ខជាតិ​នេះ​ ដើម្បី​ធ្វើ​ជា​ថ្នាំព្យាបាល ឈឺ​ពោះ ប្រេះ​មាត់ ស្ងួត​មាត់ បញ្ចុះ​ទឹក​នោម ឈឺ​ក្រពះ រាក​មួល អាសន្នរោគ បន្សាប​ពិស និង​ធ្លាក់ស។

+របៀបប្រើប្រាស់៖

-មើមស្រស់ លាងទឹកអោយស្អាតប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។

-ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)។

មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕