ខេត្តរតនគិរី៖ ក្រោយពីផ្ទុះការរិះគន់របស់មហាជន រឿងគ្រូពេទ្យម្នាក់បម្រើការនៅក្នុងមន្ទីរពេទ្យខេត្តរតនគិរី ដោយគ្រូពេទ្យនោះ បម្រើពាក្យសម្តីអសុរោះ លើអ្នកមកទទួលសេវានោះមក គឺនៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យខេត្តរតនគិរី បានបើកកិច្ចប្រជុំ ពិភាគ្សាលើទំនាស់ពាក្យសម្តីរវាងគ្រូពេទ្យឈ្មោះ ចាន់ សុខជា បម្រើការងារនៅផ្នែកពិគ្រោះខាងក្រៅ ជាមួយអតិថិជនឈ្មោះអាន មីនា ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវជាម្តាយរបស់អ្នកជំងឺឈ្មោះលី ម៉ៃយ៉ា ភេទស្រី អាយុ៧ខែ ។


យោងតាមលិខិតចាត់តាំងរបស់ប្រធានមន្ទីរពេទ្យខេត្តរតនគិរី បានសម្រេចថា គ្រូពេទ្យពេទ្យឈ្មោះ ចាន់ សុខជា ភេទប្រុស អាយុ៣៦ឆ្នាំ មុខជំនាញបច្ចេកទេស គិលានុបដ្ឋានបឋម បម្រើការងារនៅផ្នែកពិគ្រោះខាងក្រៅ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាលហិរញ្ញវត្ថុ។

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖