ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ​២០១៩​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ក្រាបនិង​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន២​នាក់ ពី​បទ​ចាប់​បង្ខាំង​បុរស​​ចិន​ដូច​គ្នា ចំនួន៤​នាក់​ផ្សេង​ទៀត ដោយ​ជំរិត​ទារប្រាក់​ ដោយ​ប្រើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ស្ថិតនៅ​ភូមិ​១ សង្កាត់លេខ​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី អោយ​ដឹង​ថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់ ភេទ​ប្រុស ជា​ជនជាតិ​ចិន និង​ជួយ​រំដោះ​យក​ជន​រង​គ្រោះ​ចំនួន​៤​នាក់ បុរស​ចិន​ដូច​គ្នា ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​សុទ្ធតែ​មាន​ស្នាម​របួស ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ពី​ក្រុម​ជន​ស​ង្ស​យ័ ។

បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត ហើយ​កម្លាំង​ជំនាញ​កំពុង​សាកសួរ​សាវតា​បន្ថែម ដើម្បី​អនុវត្តន៍​តាម​និ​តិ​វិធី​ផ្លូវច្បាប់ ៕