រាជធានីភ្នំពេញ៖ នៅថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង និងធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង នូវពិធីមង្គលការមួយ ដែលកូនកំលោះមានអាយុត្រឹម១៤ឆ្នាំប៉ុណ្ណោះ ខណៈកូនក្រមុំមានអាយុ២១ឆ្នាំ។


យោងតាមគណនីយហ្វេសប៊ុកមួយឈ្មោះ Mak Orn ដែលបានបង្ហោះរូបប្តីប្រពន្ធវ័យក្មេងនេះ និងភ្ជាប់ជាមួយសំណេរថា « ថ្ងៃ9/11/2019 ជាថ្ងៃពិសេសសម្រាប់ក្មួយប្រុស&ក្មួយស្រី ជូនពរឱ្យមានតែសុភមង្គល ស្រលាញ់គ្នារហូតដល់ចាស់សក់ស្កូវណា៎ មីងនៅធ្វើការឆ្ងាយពេកមិនបានទៅចូលរួមថ្ងៃរៀបការទេ កូនក្រមុំ21ឆ្នាំ កូនកំលោះ14ឆ្នាំ ទោះអាយុនៅក្មេងមែនឱ្យតែចិត្តគំនិតយើងចេះរកទុកដាក់អនាគត់យើងនឹងមានសុភមង្គល ត្រូវចេះស្រលាញ់គ្នាចេះអធ្យាស្រ័យគ្នាទៅវិញទៅមកណា៎ (ក្មួយការចោលមីងបាត់ ស្នំជាងឯងទៀត មិនដឹងពេលណាទេ»
សូមបញ្ជាក់ថា បើមើលតាមរូបថត គឺប្តីប្រពន្ធវ័យក្មេង១គូនេះ បានរៀបការតាមប្រពៃណី ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្តិ ចូលរួមឲ្យពរជ័យសិរីមង្គលយ៉ាងគគ្រឹកគគ្រេង។ តែយ៉ាងណា ម្ចាស់គណនីហ្វេសប៊ុកខាងលើ មិនបានបញ្ជាក់ពីវេលា និងទីតាំងថា ប្តីប្រពន្ធវ័យក្មេងនេះ រស់នៅភូមិ.ឃុំ.ស្រុក និងខេត្តមួយណាឡើយ៕