ដំឡូងឈាមមាន់ (Dioscorea alata)ជាដំណាំដែលប្រជាពលរដ្ឋខ្មែរយើងចូលចិត្តដាំ និងជាដំណាំមួយដែលងាយស្រួលដាំដុះ ។ ដំឡូងនៅក្នុងប្រទេសកម្ពុជាយើងភាគច្រើនគេដាំនៅតាមតំបន់ជនបទ សម្រាប់យកមើមបរិភោគ មើមវាមានទម្ងន់ធ្ងន់អាចដល់ពី ៤-៥គីឡូ។

នៅពេលដែលបងប្អូនបរិភោគដំឡូងនេះ ប្រាកដណាស់បងប្អូនពិតជាមិនដឹងពីគុណសម្បត្តិរបស់វាទេ ថាវាគឺជាឱសថបុរាណព្យាបាលនូវជំងឺជាច្រើនដូចជា៖​ ចុករោយចង្កេះ អាចចៀសបានអាការៈខ្សោយក្រលៀន សាច់ដុំរឹងមាំ ស្គមស្គាំង…ដែលមានប្រសិទ្ធភាពខ្ពស់បំផុត។

+ប្រភេទរុក្ខជាតិ: ដំឡូងឈាមមាន់

+ផ្នែកប្រើប្រាស់: មើម

+រស: មើមស្រស់មានរសជាតិភ្លាវ មានឥទ្ធិពលប៉ូវក្រលៀន

+ការព្យាបាល៖

គេតែងយកមើមស្ងោរហូបដូចដំឡូងធម្មតា វាមានលក្ខណៈល្អ និងមានជាតិប៉ូវផង។ ព្យាបាលក្នុងជំងឺបាយមិនបាន ស្គមស្គាំង ជំងឺនោមយប់ រវើរវាយ គេយកមើមនេះដាំលាយបបរ រួចហូបនឹងមានចិត្តចេះឃ្លាន ហូបបាយឆ្ងាញ់ ឡើងគីឡូ សាច់ដុំរឹងមាំ អាចចៀសបានអាការៈខ្សោយក្រលៀន ចុករោយចង្កេះ។

+កំរិតប្រើ៖ ប្រើពី ១០-១២ក្រាម ក្នុងមួយថ្ងៃ។

មុននឹងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕