ខេត្តកំពង់ឆ្នាំង៖ មនុស្សស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តសណ្ដោង (កុងតឺន័រ) ដែលបានកើតឡើងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨ និង៨៩ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនរងគ្រោះជាអ្នកបើកម៉ូតូហុងដា C125 ដែលស្លាប់ ឈ្មោះ ប៉ិត សាវិត ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹកផុស ។ ឯអ្នកជិះពីក្រោយ២នាក់ របួសធ្ងន់ ។ចំណែកអ្នកបើកបររថយន្តសណ្ដោង បានរត់គេចខ្លួន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្កយកទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តតាមនីតិវិធី ៕